ថៃ៖ នាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មីរបស់ថៃលោកស្រី Paetongtarn Shinawatra បានប្រាប់ពលរដ្ឋកុំឲ្យព្រួយបារម្ភខ្លាំងរឿងទឹកជំនន់ និងការជន់លេចក្រុងបាងកកព្រោះទឹកទន្លេចៅប្រាយ៉ាងកំពុងតែចាប់ផ្តើមស្រក និងអាជ្ញាធរកំពុងបូមទឹកចេញពីទន្លេចៅប្រាយ៉ាង។ លោកស្រីថ្លែងបែបនេះក្នុងដំណើរទស្សនកិច្ចចុះទៅផ្ទាល់របស់លោកស្រីក្នុងខេត្តសុខោទ័ ធ្វើឡើងក្រោយពីទឹកទន្លេចៅប្រាយ៉ាមានការកើនខ្លាំងហើយអាចនិងជន់លិចក្រុងបាងកក និងខេត្តប្រមាណចំនួន១០របស់ប្រទេសថៃ។
ក្នុងជំនួបជាមួយពលរដ្ឋក្នុងមូលដ្ឋានលោកស្រី Paetongtarn Shinawatra បានប្រាប់ពលរដ្ឋកុំឲ្យមានការព្រួយបារម្ភដោយប្រទេសថៃនិងមិនមានទឹកជំនន់ដូចឆ្នាំ ២០១១ទៀតឡើយ ហើយទីក្រុងបាងកកនឹងមិនត្រូវបានជន់លិចនោះទេ លោកស្រីក៏បានប្រាប់ពលរដ្ឋឲ្យរក្សាការប្រុងប្រយ័ត្ននិងតាមដានព័ត៌មានពីក្រសួងឧតុនិយមរបស់ថៃបន្ត។
សម្រាប់លោកស្រីកម្ពស់ទឹកកំពុងចាប់ផ្តើមស្រកទៅវិញបណ្តើរដោយមន្រ្តីជំនាញបានបន្តបូមយកទឹកចេញពីទន្លេចៅប្រាយ៉ាងដើម្បីធ្វើយ៉ាងណាកុំឲ្យទឹកទន្លេមានការកើនខ្លាំង។ គួរបញ្ជាក់ថាខេត្តមួយចំនួននៃភាគខាងជើងប្រទេសថៃ បានរងការផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងបានបំផ្លិចបំផ្លាញនូវផលដំណាំ ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងតំបន់។ ទឹកជំនន់ពីខេត្តភាគខាងជើងកំពុងហក់ចូលទីក្រុងបាងកក ដែលជំរុញដោយការហូរចេញយ៉ាងលឿនទៅន្លេចៅប្រាយ៉ា ដែលប្រឈមនឹងបើកទ្វារទំនប់ហើយហូរទៅផ្នែកខាងក្រោមមានឥទ្ធិពលផ្ទាល់លើតំបន់ទំនាបកណ្តាល និង ទីក្រុងបាងកក ដើម្បីទប់ទល់និងការជន់លិចក្រុង៕