Cctimesw1140xh150cm copy

វៀតណាមបារម្ភកង្វះកំណើនប្រជាជន ក្រោយពលរដ្ឋមិនទាន់រៀបការក្នុងវ័យ២៧ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
គូស្នេហ៍វៀតណាមរៀបអាពាហ៍ពិពាហ៍ក្នុង ទីក្រុងហាណូយក្នុងឆ្នាំ ២០២២/ VNExpress

វៀតណាម៖ កំណើនពលរដ្ឋវៀតណាមនៅលីវក្នុងវ័យ ២៧ឆ្នាំមានការកើនឡើងខ្លាំងខុសពីប៉ុន្មានឆ្នាំមុន អត្រាមិនទាន់រៀបការរបស់ពលរដ្ឋវៀតណាមបានធ្វើឲ្យអត្រាកំណើតនៃពលរដ្ឋវៀតណាមមានការថយចុះខ្លាំង។ អ្នកជំនាញវៀតណាមបានអះអាងថាក្នុងឆ្នាំ ១៩៩៩ អាយុជាមធ្យមសម្រាប់ពលរដ្ឋដែលគ្រប់អាយុរៀបអាពាហ៍ពិពាហ៍ដំបូងគឺចាប់ពី ២៤ឆ្នាំ ហើយវាបានកើនឡើងដល់ ២៥ឆ្នាំ នៅឆ្នាំ ២០១៩ ហើយមកដល់ឆ្នាំ ២០២៤នេះអ្នកមិនរៀបការកើនដល់អាយុ ២៧ឆ្នាំ។

ក្នុងទីក្រុងហូជីមិញអាយុជាមធ្យមនៃអាពាហ៍ពិពាហ៍គឺ ៣០ឆ្នាំ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រទេស មិនត្រឹមតែបណ្តាលឱ្យមានអត្រាកំណើតទាបប៉ុណ្ណោះទេ ប៉ុន្តែក៏មានវ័យចំណាស់ផងដែរ។ ហេតុផលសម្រាប់ការពន្យាពេល ឬមិនរៀបការរួមមានពលរដ្ឋភាគច្រើនរវល់ជាមួយការងារ មានការលំបាកផ្នែកហិរញ្ញវត្ថុ។

ប្រសិនបើអត្រាកំណើតបន្តធ្លាក់ចុះដោយមិនបានត្រួតពិនិត្យតាមអត្រាបច្ចុប្បន្ន នៅឆ្នាំ ២០៥៤-២០៥៩ ចំនួនប្រជាជនវៀតណាមនឹងចាប់ផ្តើមធ្លាក់ចុះ។ អ្នកជំនាញវៀតណាមប៉ាន់ប្រមាណថា អត្រាកំណើនប្រជាជននឹងមាន ០,៩% នៅឆ្នាំ ២០២៤ ធ្លាក់ចុះមកត្រឹម ០,០៦% នៅឆ្នាំ ២០៥៤ ជាមួយនឹងកំណើនអវិជ្ជមានចាប់ផ្តើមនៅឆ្នាំ ២០៥៩៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង