Cctimesw1140xh150cm copy

ទីក្រុង«បាងកក»របស់ថៃប្រឈមការលិចលង់ដោយសារការហូរហៀរចេញនៃទឹកទន្លេចៅប្រាយ៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាកក៖ រាជធានីបាងកករបស់ប្រទេសថៃ នៅថ្ងៃទី ៣០ សីហានេះ កំពុងប្រឈមនឹងការលិចលង់ ដោយសារការហូរហៀរចេញនៃទឹកទន្លេចៅប្រាយ៉ា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅប៉ុន្មានថ្ងៃចុងក្រោយ នៅតំបន់ភាគខាងជើងនៃខេត្តមួយចំនួន នៅប្រទេសថៃ។អាជ្ញាធរទីក្រុងបាងកក កំពុងចាត់វិធានការរៀបចំជាទំនប់ទប់ទឹក រៀបចំប្រព័ន្ធ ដើម្បីត្រៀមហេតុការណ៍នេះកើតឡើងក្នុងទីក្រុង។

ខេត្តមួយចំនួននៃភាគខាងជើងប្រទេសថៃ បានរងការផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងបានបំផ្លិចបំផ្លាញនូវផលដំណាំ ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងតំបន់។ទឹកជំនន់ពីខេត្តភាគខាងជើងកំពុងហក់ចូលទីក្រុងបាងកក ដែលជំរុញដោយការហូរចេញយ៉ាងទៅន្លេចៅប្រាយ៉ា ដែលប្រឈមនឹងបើកទ្វារទំនប់ហើយហូរទៅផ្នែកខាងក្រោមមានឥទ្ធិពលផ្ទាល់លើតំបន់ទំនាបកណ្តាល និង ទីក្រុងបាងកក។

ជំនន់ទឹកភ្លៀងបានបន្តកើនឡើងខ្លាំង បានបង្គំចិត្តឱ្យអាជ្ញាធរក្នុងតំបន់សម្រេចចិត្តបើកទ្វារទំនប់ចៅប្រាយ៉ា កាលពីម្សិលមិញនាំំឱ្យកម្ពស់ទឹកបន្តកើនឡើងខ្ពស់នៃទឹកទន្លេចៅប្រាយ៉ា បានជំរុញឱ្យមានអត្រាការហូរចេញកាន់តែខ្ពស់ដែលអាចហៀរចេញចូលទៅក្នុងរាជធានីបាងកក ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ថៃ។

នាយកការិយាល័យគ្រប់គ្រងទឹក និង ជលសាស្ត្រ របស់ថៃ បានព្រមានថា អត្រាការហូរចេញទំនងជានឹងនៅត្រឹម ១,៣០០- ១,៤០០ ម៉ែត្រគូបក្នុងមួយវិនាទី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារកម្ពស់ទឹកឡើងខ្ពស់ជាបន្តបន្ទាប់។ ការិយាល័យនឹងតាមដានយ៉ាងដិតដល់នូវជំនន់ទឹកភ្លៀងនៅតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់នៅចន្លោះពេលនេះដល់ថ្ងៃទី ៤ ខែកញ្ញា ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។

ដើម្បីត្រៀមទប់ទល់ជំនន់ទឹកភ្លៀងនេះ រដ្ឋបាលទីក្រុងបាងកក កំពុងចាត់វិធានការរៀបចំប្រព័ន្ធលូ ទំនប់ការពារទឹក រៀបចំទ្វារទឹកថ្មីបន្ថែម និងត្រៀមនូវម៉ាស៊ីនជាច្រើនគ្រឿងត្រៀមបូមទឹក នៅក្នុងតំបន់ដែលមានហានិភ័យនៃការហៀរទឹកទន្លេចូល៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង