ចិន៖ ហ្គេម "Black Myth: Wukong" ដែលកំពុងតែផ្ទុះខ្លាំងតាមបណ្តាញសង្គមអ៊ីនធឺណេត និងទទួលបានអ្នកគាំទ្រ download លេងរាប់លាន់នាក់ដែលខ្មែរយើងនិយមហៅថា ស៊ុនអូខុង នោះបានពាំនាំយកវប្បធម៌ប្រពៃណីចិនទៅកាន់អ្នកដែលគាំទ្រ និង download លេងនៅទូទាំងពិភពលោក។ គិតមកដល់ថ្ងៃពុធ ២៨ សីហា នេះហ្គេម អ៊ូខុង នេះបានលក់ចេញប្រមាណជាង ១០លានដងនៃការ download ដែលតម្លៃក្នុងមួយហ្គេម ៦០ដុល្លារអាម៉េរិកដែលបានបំបែកកំណត់ត្រាហ្គេមចិនដែលរកលុយបានច្រើនបំផុតក្រោយពីដាក់លក់ត្រឹមតែមួយសប្តាហ៍។
ភាពជោគជ័យនៃហ្គេមចិន "Black Myth: Wukong" បានចាក់ឫសយ៉ាងជ្រៅនៅក្នុងការបង្ហាញអំពីវប្បធម៌ប្រពៃណីចិន ជាច្រើនកន្លែងទីតាំងដាក់បញ្ចូកក្នុងហ្គេមរបស់ខ្លួន។ ហ្គេមនេះនេះមានអ្នកលេងដំណាលគ្នាជាងពីរលាននាក់គិតត្រឹមថ្ងៃពុធនៅលើ Steam ដែលជាវេទិកាចែកចាយវីដេអូហ្គេមដ៏ពេញនិយមបំផុត។ ហ្គេមនេះត្រូវបានបង្កើតឡើងដោយស្ទូឌីយ៉ូចិន Game Science ដែលគាំទ្រដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tencent របស់ប្រទេស។លក្ខណៈពិសេសប្លែកនៃហ្គេមគឺក្រាហ្វិកដ៏អស្ចារ្យរបស់វា ដែលសម្រេចបានតាមរយៈការប្រើប្រាស់ Unreal Engine 5 ដែលជាឧបករណ៍អភិវឌ្ឍន៍ក្រាហ្វិកដ៏ទំនើប។
លោក Wu Baokang អ្នកជំនាញវិភាគហ្គេមបានអះអាងថាហ្គេមនេះរួមបញ្ចូលធាតុផ្សំនៃស្ថាបត្យកម្ម និងសិល្បៈប្រពៃណីរបស់ចិន។ វាផ្តល់ឱ្យអ្នកលេងទទួលបាននូវបទពិសោធន៍វប្បធម៌ពិសេសរបស់ចិនទោះបីពួកគេមិនធ្លាប់បានទៅប្រទេសចិនក៏ដោយ។ គួរបញ្ជាក់ថា ហ្គេម 'Wukong' គឺជាតួអង្គមួយនៅក្នុងប្រលោមលោកបុរាណ "Journey to the West" រឺដំណើរឆ្ពោះទៅភាគខាងលិចដែលអ៊ូខុងជូនលោកថាំងចេងទៅចម្លងធម៍ ដែលចិនបានឆ្នៃធ្វើទៅជាហ្គេមដែលទទួលបានការគាំទ្រពីអ្នកលេងរាប់លាននាក់នៅទូទាំងសកលលោក៕