កាណាដា៖ ប្រទេសកាណាដាប្រកាសយកពន្ធ ១០០ ភាគរយលើការនាំចូលរថយន្តអគ្គិសនីរបស់ចិន ដែលជាវិធានការធ្វើឡើងដើម្បីទប់ស្កាត់នៃលំហូរការនាំចូលឡានអគ្គិសនីរបស់ចិនលក់ក្នុងទីផ្សារប្រទេសកាណាដា។ ការប្រកាសដំឡើងពន្ធនេះធ្វើឡើងបន្ទាប់ពីមួយរយៈចុងក្រោយនេះឡានអគ្គិសនីចិនបានចាប់ផ្តើមវាយលុកលក់ចូលក្នុងទីផ្សារបណ្តាលប្រទេសអាស៊ី និងអ៊ឺរ៉ុបជាច្រើនលានគ្រឿង។
បើតាមនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ការដាក់ពន្ធថ្មី ១០០%លើឡានចិននេះមិនមែនតែមានតែកាណាដាទេបណ្តាលប្រទេសសភាពអ៊ឺរ៉ុបមួយចំនួន រួមទាំងអាម៉េរិកក៏ដាក់ពន្ធ ១០០%លើឡានចិនដែរ។ លោក Trudeau បន្តថាការផលិតរថយន្ត EV របស់ចិនហួសប្រមាណ និងការឧបត្ថម្ភធនរបស់រដ្ឋច្រើនសម្រាប់វិស័យផលិតរថយន្តរបស់ខ្លួនដែលនេះទាមទារឱ្យកាណាដាចាត់វិធានការបន្ទាត់ជុំវិញនៃការផ្ទុះលក់ចេញឡានអគ្គិសនីរបស់ចិន៕