Cctimesw1140xh150cm copy

ហ្វីលីពីនរកឃើញអ្នកឆ្លង«ជំងឺអ៊ុតស្វា»ពីរនាក់ទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ម៉ានីល៖ ប្រទេសហ្វីលីពីនបានបញ្ជាក់ពីការឆ្លងមេរោគអ៊ុតស្វា (mpox) ចំនួនពីរករណីថ្មីបន្ថែមទៀតដែលជាប្រភេទស្រាលជាងការរកឃើញលើកទី១ ដូចច្នេះមាន៣ករណីបូកទាំងករណីចាស់មួយទៀតត្រូវបានរកឃើញថាមានផ្ទុកជំងឺមេរោគអ៊ុតស្វាក្នុងប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីសុខាភិបាល Teodoro Herbosa បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាហ្វីលីពីនកំពុងតែបន្តយ៉ាងយកចិត្តទុកដាក់ក្នុងការតាមដានការវិវត្តន៍ថ្មីនៃអ្នកដែលឆ្លង និងបន្តឹងសុវត្ថិភាពបន្ថែកដើម្បីធ្វើការទប់ស្កាត់ការឆ្លងរីករាលដាលកាន់តែខ្លាំងឡើង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនករណីថ្មីនេះត្រូវបានរកឃើញលើបុរសវ័យ ៣៧ ឆ្នាំនៅទីក្រុង ម៉ានីឡា ដែលមានកន្ទួលលើរាងកាយរបស់លោកកាលពីសប្តាហ៍មុន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋាភិបាល ហើយអ្នកជំងឺឆ្លងថ្មីមួយទៀតរកឃើញលើបុរសអាយុ ៣២ ឆ្នាំមានដំបៅស្បែកនៅលើខ្លួនរបស់គាត់។ ករណីរកឃើញពីរថ្មីនេះមិនមែនជារោគសញ្ញាឆ្លងខ្លាំងជាមួយនិងអត្រាហានិភ័យខ្ពស់ឡើយ អ្នកទាំងពីរអ្នកកំពុងតែទទួលបានសម្រាកព្យាបាលក្នុងមន្ទីពេទ្យ និងតាមដានអាការៈបន្ថែមពីក្រុមគ្រូពេទ្យជំនាញ។

គួរបញ្ជាក់ជំងឺនេះបង្កឡើងដោយមេរោគឆ្លងពីសត្វស្វា និងបន្តដល់មនុស្សនាំអោយមានរោគសញ្ញាដូចជំងឺផ្តាសាយ និងដំបៅដែលពោរពេញដោយខ្ទុះ។ ជាធម្មតាវាស្រាល ប៉ុន្តែអាចសម្លាប់កុមារ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានប្រព័ន្ធការពារខ្សោយ ដូចជាអ្នកផ្ទុកមេរោគអេដស៍ សុទ្ធតែមានហានិភ័យខ្ពស់នៃការស្លាប់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង