Cctimesw1140xh150cm copy

បាក់រូងភ្នំទឹកកកនៅអ៊ីស្លង់សម្លាប់មនុស្ស ១ នាក់ និង២នាក់បាត់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អ៊ីស្លង់៖ មនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីរូងភ្នំទឹកកកមួយបានបាក់រលំ កំឡុងពេលដែលអ្នកទេសចរមួយក្រុមកំពុងទស្សនារូងទឹកកក Breidamerkurjokull កាលពីល្ងាចថ្ងៃទី ២៥ ខែសីហា នៅភាគខាងត្បូង ប្រទេសអ៊ីស្លង់។ ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីក្រុមអ្នកទេសចរបរទេសប្រហែល ២៥ នាក់កំពុងទស្សនាកម្សាន្តក្នុងរូងភ្នំទឹកកក។ ភ្លាមៗក្រោយបាក់មនុស្សម្នានាំគ្នារត់ចេញទៅក្រៅដោយមានមនុស្ស១នាក់ ស្លាប់ និង២នាក់ទៀតបាត់ខ្លួន ដោយអ្នកផ្សេងទៀតរត់ចេញក្រៅទាន់។

ក្រុមអ្នកជួយសង្គ្រោះជាច្រើន កំពុងខិតខំប្រឹងប្រែងស្វែងរកមនុស្សដែលបាត់ខ្លួនពីរនាក់ទៀត។ ប្រតិបត្តិការនេះ ក្រុមប៉ូលីសក៏ត្រូវជួបការលំបាកខ្លាំងដោយសារក្នុងផ្ទាំងទឹកកកមានស្ថានភាពងងឹត នឹងបញ្ហាប្រឈមដោយគ្រោះថ្នាក់ខ្លាំងបំផុត។ ប៉ុន្តែពួកគេ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកជញ្ជូនឧបករណ៍ និងអ្នកជំនាញឡើងទៅកាន់ផ្ទាំងទឹកកកដែលបានបាក់រលំ។ ករណីដួលរលំទឹកកកនេះ ត្រូវបានគេដាក់ការសន្និដ្ឋានថា ទំនងជាមានជាប់ពាក់ព័ន្ធទៅនឹងការផ្ទុះភ្នំភ្លើងនៅភាគអាគ្នេយ៍អ៊ីស្លង់កាលពីថ្ងៃសុក្រដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រពីផ្ទាំងទឹកកក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង