បារាំង៖ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំងបានទាមទារឱ្យអាជ្ញាធរបារាំងពន្យល់ពីមូលហេតុនៃការចាប់ខ្លួនស្ថាបនិក និងជានាយកប្រតិបត្តិកម្មវិធីផ្ញើសារ Telegram របស់លោក Pavel Durov។ ការទាមទាររបស់ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំងនេះធ្វើឡើងក្រោយពីប៉ូលីសបារាំងបានចាប់ខ្លួនថៅកែ Telegram លោក Pavel Durov ក្រោមការចោទថាក្រុមហ៊ុនលោកបានប្រើប្រាស់ Telegram ក្នុងការចែករំលែកឯកជនភាព និងរំលោភបំពានច្បាប់បារាំង និងសហភាពអឺរ៉ុប ក្នុងការចែកចាយរូបភាពអាសអាភាសរបស់កុមារលើកបណ្តាញ Telegram។
សហគ្រិនបច្ចេកវិទ្យារុស្ស៊ីដែលមានសញ្ជាតិបារាំង អារ៉ាប់រួម និង រុស្ស៊ីលោក Pavel Durov ត្រូវបានឃុំខ្លួនបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Paris-Le Bourget កាលពីថ្ងៃសៅរ៍ ហើយគ្រោងនឹងបង្ហាញខ្លួននៅចំពោះមុខចៅក្រមនៅល្ងាចថ្ងៃអាទិត្យ។ អាជ្ញាធរបារាំងបានចេញដីកាចាប់ខ្លួន Durov ដោយលើកហេតុផលថាលោកបានបំពានច្បាប់នៃប្រទេសបារាំង និងសហភាពអ៊ឺរ៉ុប។ ស្ថានទូតរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា "ភ្លាមៗនៅពេលដែលព័ត៌មាននៃការចាប់ខ្លួន Durov បានផ្ទុះឡើង យើងបានដោះស្រាយភ្លាមៗទៅអាជ្ញាធរបារាំងសម្រាប់ការបំភ្លឺអំពីហេតុផលក្នុងការចាប់ខ្លួនលោក Pavel Durov ហើយទាមទារឱ្យបារាំងធានាការការពារសិទ្ធិលោក Pavel Durov៕