ក្រុងប៉េកាំង៖ ជម្លោះសមុទ្រចិនខាងត្បូងរវាងហ្វីលីពិន និងប្រទេសចិនកំពុងតែឈានដល់កំដៅកាន់តែខ្លាំងឡើងមិនធ្លាប់មានរហូតដល់កប៉ាល់ល្បាតដែនសមុទ្រចិនខាងត្បូងរបស់ប្រទេសហ្វីលីពីនបានជ្រុលបើកទៅបុកកប៉ាល់ល្បាតចិនដែលធ្វើឲ្យឆ្មាំសមុទ្រចិនមួយចំនួនបានធ្លាក់ចូលក្នុងទឹកសមុទ្រ។ ការប៉ះទង្គិចគ្នាបានកើតឡើងនៅជិតតំបន់ជម្លោះ Sabina Shoal ចម្ងាយ ១៤០ គីឡូម៉ែត្រ ភាគខាងលិចនៃកោះ Palawan ហ្វីលីពីន និងប្រហែល ១,២០០ គីឡូម៉ែត្រពីកោះ Hainan ដែលជាដីគោករបស់ចិនដែលនៅជិតបំផុត។
បើតាមឆ្មាំសមុទ្រចិនដែលកំពុងតែធ្វើការល្បានក្នុងដែនសមុទ្របានឲ្យដឹងថាខ្លួនបានធ្វើការជួយសង្រ្គោះឆ្មាំឆ្នេរសមុទ្រភ្លាមៗក្រោយមានការប៉ះទង្គិចជាមួយនិងកងកម្លាំងតាមផ្ទៃសមុទ្ររបស់ហ្វីលីពីកាលពីល្ងាចថ្ងៃអាទិត្យ។ ទីក្រុងប៉េកាំងបានចោទប្រកាន់កប៉ាល់ហ្វីលីពីនថា "មានចេតនា" បុកជាមួយនាវាឆ្មាំសមុទ្រចិន។
អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រចិន លោក Gan Yu បានបញ្ជាក់ថាការប៉ះទង្គិចគ្នាបានកើតឡើងនៅពេលដែលឆ្មាំនាវាហ្វីលីពីនមួយរូបបានបដិសេធមិនអនុវត្តតាមវិធានការត្រួតពិនិត្យនិងព្យាយាមបញ្ចូនសម្ភារៈមួយចំនួនទៀតផ្ទេទៅកាន់កប៉ាល់ផ្សេងទៀតដែលខុសច្បាប់នៃដែនសមុទ្រ។ លោកបានព្រមានឲ្យហ្វីលីពីនឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរំលោភបំពានរបស់ខ្លួនលើដែនសមុទ្រចិនខាងត្បូង បើមិនដូច្នេះទេហ្វីលីពីននឹងទទួលខុសត្រូវទាំងស្រុងលើរឿងរ៉ាវដែលកំពុងតែកើតមាន។
ជាការឆ្លើយតបហ្វីលីពីនបានបញ្ចាក់ថាការបញ្ចូនសម្ភារៈនោះគឺដើម្បីផ្គត់ផ្គង់ដល់ក្រុមអ្នកនេសាទនូវថ្នាំសង្កូវ និងស្បៀងអាហារមួយចំនួនវាមិនដូចអ្វីដែលចិនបាននិយាយថាជាការរំលោភបំពានខុសច្បាប់នៃដែនសមុទ្រឡើយ។ វីដេអូដែលចេញផ្សាយដោយឆ្មាំសមុទ្រហ្វីលីពីន បានបង្ហាញឲ្យឃើញកប៉ាល់ចិនមួយគ្រឿង ចូលមកជិត និងបុកផ្នែកខាងឆ្វេងនៃនាវារបស់ហ្វីលីពីន។ វីដេអូឃ្លីបមួយទៀត បង្ហាញពីកប៉ាល់របស់ចិន ដែលធ្វើដំណើរស្របទៅនឹងកប៉ាល់ហ្វីលីពីន ដែលមានចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះដែលស្ទើតែប៉ះទង្គិចគ្នាម្តងទៀត។
ប្រទេសហ្វីលីពីន និងចិនបានប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀតនៅក្នុងដែនទឹកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយកាលពីថ្ងៃសៅរ៍ទីក្រុងម៉ានីលបានចោទប្រកាន់ប្រទេសចិនថាថ្មីៗនេះបានបាញ់មីស៊ីលពីរដងលើយន្តហោះល្បាតមួយរបស់ខ្លួនដែលរុញឲ្យស្ថានការណ៍នៃជម្លោះសមុទ្រចិនខាងត្បូងកាន់តែប្រឈមនិងការផ្ទុះសព្វាវុធរវាងចិន-ហ្វីលីពិន៕