រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា អ៊ុយក្រែនបានបញ្ជូនទាហានរាប់ពាន់នាក់ចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ីនៅដើមខែនេះ ដោយព្យាយាមវាយទៅដល់ក្រុង Kurchatov ជាកន្លែងដែលមានទីតាំងនុយក្លេអ៊ែររបស់រុស្ស៊ី។ លោកពូទីនបានចាត់ទុក ការលុកលុយនេះថាជាអំពើភេរវកម្ម ហើយបានដាក់ពង្រាយទាហានបន្ថែមទៀតដើម្បីទប់ទល់នឹងការឈ្លានពានរបស់អ៊ុយក្រែន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ីអ៊ុយក្រែនបានបន្តវាយទៅមុខស្ទើតែដល់កន្លែងដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំរបស់ប្រទេសរុស្ស៊ី ភ្លាមៗក្រោយពីបានដឹងពីចេតនារបស់អ៊ុយក្រែនរុស្ស៊ីបានបញ្ជូនកងកម្លាំងមួយពលធំវាយបកទៅកាន់អ៊ុយក្រែនវិញដើម្បីទប់ស្កាត់ការកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថាកាលពីប៉ុន្មានសប្តាហ៍មុនអ៊ុយក្រែនបានវាយចូលដល់ដែនដីរុស្ស៊ីក្នុងតំបន់ Kursk ដែលជាការលុកលុយដ៏ធំបំផុតចូលព្រំដែនរុស្ស៊ីចាប់តាំងពីសង្រ្គាមបានផ្ទុះកាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ មកនេះជាជោគជ័យធំរបស់អ៊ុយក្រែន ក៏ដូចជាការធ្វេសប្រហែសរបស់ទាហានរុស្ស៊ីដែលកំពុងតែឈរជើងនៅតាមព្រំដែននៃតំបន់ Kursk៕