Cctimesw1140xh150cm copy

ទ័ពអាកាស NATO នៅអាល្លឺម៉ង់រងការគំរាមកំហែងពីភេរវករ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាល្លឺម៉ង់៖ មូលដ្ឋានទ័ពអាកាសរបស់អង្គការណាតូ នៅទីក្រុង Geilenkirchen របស់អាល្លឺម៉ង់ នៅថ្ងៃ២៣ ខែសីហានេះ បានដំឡើងកម្រិតការពារសន្តិសុខកាន់តែខ្ពស់ឡើង បន្ទាប់ពីចារកិច្ចពិសេសរបស់ខ្លួនទទួលបានព័ត៌មានសម្ងាត់រកឃើញថាមានក្រុមភេរវករបម្រុងវាយប្រហារបន្ទាយណាតូឈរជើងក្នុងប្រទេសអាល្លឺម៉ង់។

មន្រ្តីជាន់ខ្ពស់យោធាក្នុងតំបន់បានបញ្ជាឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសារកម្រិតនៃការគំរាមកំហែងបានកើនឡើង ដល់ការប្រកាសអាសន្នខ្ពស់បំផុត។ ហើយមូលដ្ឋានទ័ពរបស់អង្គការណាតូ បានធ្វើការជាមួយនិងទាហានជំនាញៗនិងបន្តតាមដានសកម្មភាពនៃការគំរាមគំហែងបន្ត។

រុស្ស៊ីបានចោទអង្គការណាតូជាប្រចាំពីការគំរាមកំហែងសន្តិសុខរបស់ខ្លួន។ ឧប្បត្តិហេតុជាច្រើននៅលើមូលដ្ឋានរបស់អង្គការណាតូ ត្រូវបានអ្នកវិភាគចាត់ទុកថាជាការគួរឱ្យសង្ស័យក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចាប់តាំងពីរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសលើអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង