ចិន៖ ប្រទេសចិនបានសម្រេចជោគជ័យក្នុងការដាក់បង្ហោះនិងដំណើរការសាកល្បងបាឡុងដឹកមនុស្សឆ្លងខេត្តជាលើកដំបូង។ សាជីវកម្មឧស្សាហកម្មអាកាសចរណ៍នៃប្រទេសចិន (AVIC) បានឲ្យដឹងថាបាឡុង AS700 ដែលអភិវឌ្ឍដោយប្រទេសចិនមានឈ្មោះថា "Xiangyun" កាលពីថ្ងៃពុធបានបញ្ចប់ការហោះហើរឆ្លងខេត្តជាលើកដំបូងរបស់ខ្លួន។ មានសមត្ថិភាពហោះហើរបានជិត ១០០០គីឡូម៉ែត្របាឡុងយក្សនេះបានហោះចេញពីអាកាសយានដ្ឋានមួយក្នុងទីក្រុង Jingmen ខេត្ត Hubei ភាគកណ្តាលប្រទេសចិន។
បាឡុង AS700 មានសមត្ថភាពហោះហើរឆ្លងកាត់ខេត្ត និងបានជាច្រើនរយគីឡូម៉ែត្រ។ ជាមួយនឹងសមត្ថភាពផ្ទុកអតិបរមារបស់មនុស្ស ១០ នាក់ វាមានទម្ងន់អតិបរមាជាង៤០០០គីឡូក្រាម និងចម្ងាយហោះហើរអតិបរមា ៧០០ គីឡូម៉ែត្រ។ ក្នុងអំឡុងពេលហោះហើរសាកល្បងដែលមានរយៈពេល ១២ម៉ោង និង ៤៤ នាទី ក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍បានសាកល្បងមុខងាររបស់បាឡុង និងសមត្ថភាពរបស់វាក្នុងការហោះហើររវាងអាកាសយានដ្ឋានដែលបានកំណត់។
ចិនអនុវត្តការសាកល្បងបទពិសោធន៍ហោះហើរលើបាឡុងឆ្លងខេត្តនេះបន្តទៀត ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវបទពិសោធន៍អ្នកដំណើរក្នុងអំឡុងពេលហោះហើរតាមរយៈបាឡុង និងដើម្បីជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋឲ្យកាន់តែមានភាពរហ័សជាងមុខ។
បាឡុង AS700 ដំបូងគេក្នុងប្រទេសអាចនិងដាក់ដំណើរការជាផ្លូវការក្នុងឆ្នាំនេះប្រើប្រាស់ក្នុងវិស័យទេសចរណ៍ ការដឹកជញ្ជូនសម្ភារៈ និងការសង្គ្រោះបន្ទាន់ផ្សេងៗ៕