Cctimesw1140xh150cm copy

ថៃរកឃើញអ្នកផ្ទុក«មេរោគអ៊ុតស្វា»លើកដំបូងក្នុងប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បាងកក៖ ប្រទេសថៃបានរកឃើញអ្នកឆ្លងមេរោគអ៊ុតស្វាលើកដំបូងក្នុងប្រទេសថៃដែលជាករណីថ្មីមួយក្នុងបណ្តាលប្រទេសនៅអាស៊ី។ តាមអាជ្ញាធរថៃអ្នកជំងឺឆ្លងមេរោគអ៊ុតស្វាបានធ្វើដំណើរមកប្រទេសពីទ្វីបអាហ្វ្រិក។ អ្នកជំងឺបានចុះចតនៅទីក្រុងបាងកកកាលពីថ្ងៃទី ១៤ ខែសីហា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរោគសញ្ញាអ៊ុតស្វា(Mpox)។ នាយកដ្ឋានគ្រប់គ្រងជំងឺថៃបានធ្វើតេស្តលើជនជាតិអឺរ៉ុបវ័យ ៦៦ ឆ្នាំបានបញ្ជាក់ថាលោកបានឆ្លងមេរោគ mpox Clade 1b ។

នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃបានបញ្ជាក់ពីលទ្ធផលនៃការធ្វើតេស្តមន្ទីរពិសោធន៍ដែលបង្ហាញពីជំងឺឆ្លង mpox Clade 1b នៅក្នុងខ្លួនអ្នកដំណើរខាងលើ។ ថៃក៏បានត្រួតពិនិត្យមនុស្សចំនួន ៤៣ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ ហើយរហូតមកដល់ពេលនេះពួកគេមិនមានរោគសញ្ញាអ្វីឡើយ ប៉ុន្តែមន្រ្តីជំនាញថៃនៅតែបន្តតាមដានរយៈពេល ២១ ថ្ងៃបន្តទៀត។

នាយកដ្ឋានថៃបញ្ជាក់ទៀតថាអ្នកណាម្នាក់ដែលធ្វើដំណើរទៅកាន់ប្រទេសថៃពីប្រទេសហានិភ័យនៃការផ្ទុះជំងឺឆ្លងត្រូវតែចុះឈ្មោះ និងឆ្លងកាត់ការធ្វើតេស្តនៅពេលមកដល់ប្រទេសថៃ។ ករណី Mpox និងការស្លាប់កំពុងកើនឡើងនៅក្នុងទ្វីបអាហ្រ្វិក ដែលការផ្ទុះឡើងត្រូវបានគេរាយការណ៍នៅក្នុងសាធារណៈរដ្ឋកុងហ្គោ ប៊ូរុនឌី កេនយ៉ា រវ៉ាន់ដា និងអ៊ូហ្គង់ដា ចាប់តាំងពីខែកក្កដា។

ថ្មីៗនេះអង្គការសុខភាពពិភពលោកបានប្រកាសអាសន្នសុខភាពសាធារណៈជាសាកលក្នុងការរីករាលដាលនៃជំងឺអ៊ុតស្វា mpox ថ្មី ដោយជំរុញឱ្យក្រុមហ៊ុនផលិតបង្កើនការផលិតវ៉ាក់សាំង។ជំងឺនេះ បង្កឡើងដោយមេរោគឆ្លងដោយសត្វដែលមានមេរោគ ប៉ុន្តែឆ្លងពីមនុស្សទៅមនុស្សតាមរយៈការប៉ះរាងកាយជិតស្និទ្ធ - បណ្តាលឱ្យក្តៅខ្លួន ឈឺសាច់ដុំ និងដំបៅធំលើស្បែក។ ជំងឺអ៊ុតស្វា (mpox) ត្រូវបានគេស្គាល់ជាច្រើនទសវត្សរ៍មកហើយនោះ មេរោគថ្មីដែលកាន់តែស្លាប់ និងអាចឆ្លងបានកាន់តែច្រើន ដែលត្រូវបានគេស្គាល់ថា Mpox Clade 1b បានជំរុញឱ្យមានការកើនឡើងនៃករណីថ្មីៗឆ្លងយ៉ាងឆាប់រហ័ស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង