Cctimesw1140xh150cm copy

«ធ្លាក់យន្តហោះ»នៅថៃផ្តាច់ជីវិតមនុស្ស៩នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ មានយ៉ាងហើចណាស់មនុស្ស៩នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចមួយក្នុងព្រៃកោងកាងនៅតំបន់ Bang Pakong។ យន្តហោះនេះបានធ្លាក់ពេលកំពុងធ្វើដំណើរពីអាកាសយានដ្ឋានសុវណ្ណភូមិទៅកាន់អាកាសយានដ្ឋានត្រាត។ ជើងហោះហើរ TFT209 បានដឹកអ្នកដំណើរចំនួន ៥ នាក់ អ្នកបម្រើលើយន្តហោះពីរនាក់ និងអ្នកបើកបរពីរនាក់។ យន្តហោះបានចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិនៅម៉ោង ២.៤៦ រសៀលថ្ងៃព្រហស្បតិ៍ ដោយគោលដៅរបស់ខ្លួនបានកំណត់ទៅអាកាសយានដ្ឋានត្រាត។

បើតាមអាជ្ញាធរថៃបន្ទាប់ពីទទួលបានរបាយការណ៍ធ្លាក់ ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ហើយបានរកឃើញបំណែកយន្តហោះធុនតូចនេះ រាយប៉ាយ និងលិចក្នុងភក់ ក្នុងនោះក៏បានរកឃើញវ៉ាលីមួយដែលជារបស់ស្រ្តីបរទេសនិងរបស់របរទារកមួយចំនួន។ ក្រុមជួយសង្គ្រោះបានចាប់ផ្តើមស្វែងរកអ្នកនៅរស់ និងរកសាកសពជនរងគ្រោះនៅជុំវិញតំបន់នោះ។

ក្រោយរុករកជាង២ម៉ោងប៉ូលីសបានរកឃើញសាកសពមនុស្សនៅកន្លែងធ្លាក់ រួមជាមួយនឹងរបស់របរផ្សេងៗ រួមមានវ៉ាលី និងឯកសាររបស់អ្នកដំណើរ។ ការស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួននៅតែបន្តក៏ដូចជាការខិតខំប្រឹងប្រែងដើម្បីកំណត់ទីតាំងប្រអប់ខ្មៅរបស់យន្តហោះដែលគេជឿថាបានលិចនៅក្រោមទឹកនៅក្រោមបំណែកយន្តហោះដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់។សាក្សីម្នាក់បានរាយការណ៍ថាបានឮសំឡេងផ្ទុះខ្លាំងមួយមុនពេលយន្តហោះបានធ្លាក់ចូលទៅក្នុងព្រៃ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង