Cctimesw1140xh150cm copy

អ៊ីស្រាអែលយល់ព្រម«ដកទ័ព»ចេញពីតំបន់ហ្គាហ្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken បានបញ្ចាក់ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលថា អ៊ីស្រាអែលបានយល់ព្រមដកកងទ័ពរបស់ខ្លួនចេញពីតំបន់មួយចំនួន នៃតំបន់ហ្គាហ្សា។ ការយល់ព្រមដកទ័ពរបស់អ៊ីស្រាអែលនេះធ្វើឡើងដើម្បីបានឈានទៅដល់កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយនិងក្រុមហាម៉ាស់។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងដូហា លោក Blinken បានអះអាងថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោន ឱ្យអនុញ្ញាតឱ្យអ៊ីស្រាអែលរក្សាកងកម្លាំងរបស់ខ្លួននៅក្នុងច្រករបៀង Philadelphia រវាងប្រទេសអេហ្ស៊ីប និងហ្គាហ្សា ហើយលោកនិងឲ្យដកទ័ពមួយចំនួនចេញពីតំបន់ខ្លះនៃតំបន់ហ្គាហ្សាដើម្បីស្វែងរកបទឈប់បាញ់រវាងប្រទេសទាំងពីរ។

រដ្ឋមន្រ្តីការបរទេសរូបនេះមិនបានចែករំលែកព័ត៌មានលម្អិតជាក់លាក់ណាមួយអំពីកិច្ចចរចាដែលកំពុងបន្តដែលកំពុងត្រូវបានសម្របសម្រួលដោយសហរដ្ឋអាម៉េរិក អេហ្ស៊ីប និងកាតា នៅឡើយនោះទេ។ លោកជឿជាក់ថាបទឈប់បាញ់ និងកិច្ចព្រមព្រៀងរវាងប្រទេសអ៊ីស្រាអែល-ហាម៉ាស់ អាចនិងធ្វើបាននាពេលខាងមុខនេះ។

គួររំលឹកផងដែរថាក្រុមសកម្មប្រយុទ្ធហាម៉ាសបានបើកការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងភាគខាងត្បូងអ៊ីស្រាអែលពីតំបន់ហ្គាហ្សាកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុនដែលបណ្តាលឱ្យមនុស្សស្លាប់ប្រហែល ១,១០០ នាក់និង២០០ នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ ការឆ្លើយតបដ៏ធំរបស់យោធាអ៊ីស្រាអែលបានឆក់យកជីវិតមនុស្សជាង ៤០.០០០ នាក់ និងមនុស្សជាង ៩២.០០០នាក់បានរងរបួស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង