វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានអនុវត្តការត្រួតពិនិត្យស្វែងរកអ្នកសង្ស័យផ្ទុកជំងឺអ៊ុតស្វានៅតាមច្រកច្រកព្រំដែន វិធានការថ្មីរបស់វៀតណាមនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពពិភពលោកនៃការផ្ទុះឡើងវិញនៃជំងឺអ៊ុតស្វាដែលប្រកាសដោយអង្គការសុខភាពពិភពលោក (WHO) ។ ការព្រមានរបស់ WHO នៃការផ្ទុះឡើងវិញនៃជំងឺអ៊ុតស្វា Mpox បន្ទាប់ពី WHO រកឃើញនៃការផ្ទុះជំងឺអ៊ុតស្វាក្នុងប្រទេសកុងហ្គោក្នុងរយៈពេលពីរខែកន្លងមកនេះដោយមានករណីឆ្លងថ្មីជាង ១៥,៦០០នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៥៣៧ នាក់។
ក្រសួងសុខាភិបាលវៀតណាមបានឆ្លើយតបដោយជំរុញឱ្យមានការឃ្លាំមើលយ៉ាងតឹងរ៉ឹងនៅច្រកព្រំដែន និងកន្លែងថែទាំសុខភាពទូទាំងប្រទេសប្រទេស។ ក្រសួងក៏កំពុងធ្វើការលើផែនការគ្រាអាសន្នផ្សេងៗ ដើម្បីដោះស្រាយការផ្ទុះឡើងដែលអាចកើតមានក្នុងប្រទេស។
Monkeypox រីជំងឺអ៊ុតស្វា គឺជាជំងឺមេរោគឆ្លងតាមរយៈការទំនាក់ទំនងប៉ះពាល់អ្នកជំងឺ។ វាបង្ហាញរោគសញ្ញាដូចជំងឺផ្តាសាយ និងពងបែកដែលពោរពេញដោយខ្ទុះហើយករណីភាគច្រើនមានលក្ខណៈស្រាល ជំងឺនេះអាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ ជាពិសេសចំពោះអ្នកដែលមានភាពស៊ាំនឹងមេរោគខ្សោយដូចជា កុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់ដែលអាចស្លាប់បាត់បង់ជីវិត។ នៅទូទាំងពិភពលោក ចន្លោះឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ករណីកើតជំងឺអ៊ុតស្វាមានជាង ៩២,០០០ករណី ត្រូវបានរាយការណ៍ ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១៦៧ នាក់៕