Cctimesw1140xh150cm copy

កុមារីអាយុ១៥ឆ្នាំម្នាក់ ស្លាប់ដោយសារជំងឺផ្តាសាយបក្សី

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រៃវែង៖ កុមារីអាយុ១៥ឆ្នាំ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ កុមារីដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សីនេះ មានទីលំនៅក្នុងភូមិពោធិ៍ម៉ិញ ឃុំកញ្ចៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

កុមារីអាយុ១៥ឆ្នាំ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ទោះជាមានការយកចិត្តទុកដាក់ ថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ដោយសារស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ រួមមាន គ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម និងសន្លប់ កុមារីបានស្លាប់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

បើតាមក្រសួងសុខាភិបាល ប្រហែល៥ថ្ងៃមុនចាប់ផ្ដើមឈឺ នៅក្នុងភូមិមានមាន់ទាស្លាប់ច្រើន និងផ្ទះបងប្អូនអ្នកជំងឺមានមាន់ងាប់ ក៏បានចែកមកឱ្យគ្រួសារអ្នកជំងឺយកមកធ្វើម្ហូប ហើយកុមារីបានប៉ះពាល់ និងកាន់មាន់ងាប់នេះដើម្បីធ្វើម្ហូប។

ដើម្បីបង្ការជំងឺផ្ដាសាយបក្សី ក្រសួងសុខាភិបាល អំពាវនាវឱ្យពលរដ្ឋ លាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និង បន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង