Cctimesw1140xh150cm copy

វៀតណាមនាំចេញ«ផ្លែឈើ»ទៅចិនបានជាងមួយលានតោននៅឆមាស១ឆ្នាំ២០២៤

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

វៀតណាម៖ ចាប់ពីខែមករាដល់ខែកក្កដា ប្រទេសចិន បានសម្រួលដល់ការនាំចូលទំនិញពីប្រទេសសវៀតណាម ជាងមួយលានតោន ដែលបង្ហាញពីការកើនឡើងប្រហែល ៥២% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានោះ ស្របពេលការនាំចេញផ្លែធុរេនទៅប្រទេសចិនកើនឡើង ក៏មានពាណិជ្ជករជាច្រើន បានធ្វើទស្សនកិច្ចត្រួតពិនិត្យនៅប្រទេសវៀតណាម ដោយពិនិត្យលើផ្លែឈើ ដូចជា ស្រកានាគ សាវម៉ាវ គូលែន និងឪឡឹក ជាដើម។

ក្នុងឆ្នាំ២០២៣ វៀតណាមបាននាំចេញទុរេនជាង ៤៩០,០០០ តោនទៅកាន់ប្រទេសចិន ពោលគឺកើនឡើង ១.១០០ ភាគរយធៀបនឹងឆ្នាំមុន ដែលមានតម្លៃប្រហែល ២.១ ពាន់លានដុល្លារអាម៉េរិក។ អាជីវកម្មបន្តរីកចម្រើន នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិនបានកើនឡើង ៤៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលឈានដល់តម្លៃជាង ១.២ ពាន់លានដុល្លារអាម៉េរិក។

ចាប់ពីខែមករាដល់ខែកក្កដា ប្រទេសវៀតណាម បាននាំចេញទំនិញ ទៅខេត្ត Hekou ប្រទេសចិន បាន ជាងមួយលានតោន ដែលបង្ហាញពីការកើនឡើងប្រហែល ៥២% ពីមួយឆ្នាំទៅមួយឆ្នាំ។ ដើម្បីធានាបាននូវភាពស្រស់នៃទំនិញដែលងាយខូចគុណភាណដូចជាផ្លែឈើ អាជ្ញាធរគយខេត្ត Hekou បាននិងកំពុងបង្កើនប្រសិទ្ធភាពការបោសសម្អាតយ៉ាងសកម្ម ដោយបន្តអនុវត្តបច្ចេកវិទ្យាទំនើបៗ ដោយប្រើឧបករណ៍ត្រួតពិនិត្យដ៏ឆ្លាតវៃដូចជា 5G-powered gadgets និង AR glass ដើម្បីជួយដល់ការអនុវត្តក្នុងការទទួលស្គាល់ស្លាកទំនិញ ការកំណត់ម៉ាកយីហោ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង