ថៃ៖ ប៉ូលីសថៃបានរឹបអូសសម្ភារបារីអេឡិចត្រូនិចជាង ៣ម៉ឺនប្រភេទដែលភាគច្រើនជាបារីដែលមានរសជាតិទឹកដោះគោ និងក្លិនក្រអូប ការរឹបអូសនេះមានតម្លៃជាទឹកប្រាក់ប្រមាណជាងដប់លានបាត។ ប៉ូលីសថៃបានវាយឆ្មក់ចូលក្នុងទីតាំងដែលលាក់ និងធ្វើអាជីវកម្មបារីអេឡិចត្រូនិចនេះក្នុងខេត្តឈៀងម៉ៃ។
បើតាមក្រុមស៊ើបអង្កេតថៃបានរកឃើញហាងលក់បារីអេឡិចត្រូនិច 'Yai Vape' លក់ផលិតផលជាច្រើនប្រភេទតាមរយៈគេហទំព័ររបស់ខ្លួន ដោយទាក់ទងអតិថិជនតាមរយៈកម្មវិធី Line ។ប៉ូលិស បានធ្វើការឆ្មក់ចូលកាលពីថ្ងៃទី ១៥ ខែសីហា នៅផ្ទះមួយក្នុងស្រុក San Sai ដែលធ្លាប់ស្តុកផលិតផលបារីអេឡិចត្រូនិចក្នុងខេត្តឈៀងម៉ៃ ប៉ូលីសបានរឹបអូសឧបករណ៍វ៉េប ៣១,៧៩០។
បារីអេឡិចត្រូនិចនេះភាគច្រើនផលិតឡើងដើម្បីឱ្យមានរសជាតិដូចទឹកដោះគោ និងស្ករគ្រាប់ ដើម្បីទាក់ទាញយុវវ័យឲ្យប្រើប្រាស់ ។ ជាងនេះទៅទៀត វ៉េបបង្កើតឡើងក្នុងការរចនាម៉ូដទាន់សម័យ ដូចជារូបតុក្កតា ដែលអាចឱ្យយុវវ័យអាចក្លែងបន្លំពីការតាមដានពីឪពុកម្តាយរបស់ពួកគេ៕