Yearendyearend1140x150

សៀវភៅអភិបាលកិច្ចប្រទេសចិនគឺជាបង្អួចគំនិតក្នុងការស្វែងយល់ពីប្រទេសចិន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយសៀវភៅសង្ខេបខ្លឹមសាររបស់ ឯកឧត្តម ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន ភាគ៣។

ភ្នំពេញ៖ សៀវភៅ“ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន”គឺជាបង្អួចគំនិតក្នុងការស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃប្រទេសចិន និងយល់ដឹងអំពីអនាគតកាលប្រទេសចិន ហើយក៏ជាមគ្គុទេសវិទ្យាវិទ្យាសាស្ត្រសម្រាប់ដោះស្រាយបញ្ហាសម័យកាលបច្ចុប្បន្ន និងដឹកនាំភាពរីកចម្រើនដ៏ពេញនិយម ហើយក៏ជាក្រវាត់ចម្បងសម្រាប់ចិននិងកម្ពុជាក្នុងការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងស៊ីជម្រៅ ជំរុញកិច្ចទំនាក់ទំនងមនុស្សសាស្រ្ត។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា គំនិតអភិវឌ្ឍន៍នៃប្រទេសចិននិងប្រទេសកម្ពុជាមានទំនាក់ទំនងគ្នានឹងគ្នា ភារកិច្ចអភិវឌ្ឍន៍ប្រហាក់ប្រហែលគ្នា សុទ្ធតែក្នុងគោលបំណងការពារអធិបតេយ្យភាពជាតិ សេចក្តីថ្លៃថ្នូរ និងបូរណភាពទឹកដីប្រកបដោយស្មារតីមុតមាំបំផុត រួមកម្លាំងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រក្សាសន្តិភាពនិងស្ថិរភាពពិភពលោក។

ចំណែកឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា សៀវភៅ“ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន”មិនត្រឹមតែបង្ហាញពីស្នាដៃនិពន្ធច្បាស់លាស់នៃគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសនៃចិនក្នុងយុគសម័យថ្មីរបស់ឯកឧត្តម ស៊ី ជីនភីងនិងជាស្មារតីទ្រព្យធនដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជនចិននោះទេ ក៏ជាអត្ថបទសំខាន់ក្នុងការស្វែងយល់សិក្សាពីបទពិសោធន៍នៃការអភិវឌ្ឍន៍ និងអភិបាលកិច្ចប្រទេសចិន។ អំណានប្រភេទសៀវភៅ“ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន” ធ្វើឲ្យយើងអាចស្វែងយល់កាន់តែច្បាស់អំពីសមត្ថភាពដឹកនាំនិងចក្ខុវិស័យលើឆាកអន្តរជាតិរបស់ឯកឧត្តម ស៊ី ជីនភីង អគ្គលេខាធិការបក្ស។

ក្នុងកម្មវិធីផ្សព្វផ្សាយសៀវភៅសង្ខេបខ្លឹមសាររបស់ ឯកឧត្តម ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន ភាគ៣ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនបានផ្តល់សៀវភៅ“ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន”ភាគ៣ជាភាសាអង់គ្លេស ជូនដល់ស្ថាប័នរដ្ឋកម្ពុជារួមមានព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិជាដើម។

ទន្ទឹមនឹងនោះ សម្តេច ហ៊ុន សែន បានវាយតម្លៃខ្ពស់ជាច្រើនដងច្រើនសាចំពោះគំនិតរបស់ឯកឧត្តម ស៊ី ជីនភីង ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសនៃចិននៅក្នុងយុគសម័យថ្មីនេះ។ ជឿជាក់ថា ប្រភេទសៀវភៅ“ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន”នឹងចូលរួមបើកបង្អួចគំនិតសម្រាប់មិត្តកម្ពុជាទូទៅ ស្វែងយល់ដឹងយ៉ាងទូលំទូលាយនិងកាន់តែស៊ីជម្រៅអំពីប្រទេសចិននាបច្ចុប្បន្ននេះ។ ប្រទេសចិនរីករាយបន្តពង្រឹងទំនាក់ទំនងកិច្ចពិភាក្សាបទពិសោធន៍អំពីអភិបាលកិច្ចកាន់តែស៊ីជម្រៅជាមួយភាគីកម្ពុជា រួមគ្នាកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជាប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង