Cctime 6monthsfree desktop
Cc times  web banner kh (2)

ហ្វីលីពីនរកឃើញអ្នកឆ្លងជំងឺអ៊ុតស្វាលើកដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ម៉ានីល៖ ប្រទេសហ្វីលីពីនបានរកឃើញករណីថ្មីនៃមេរោគអ៊ុនស្វា (mpox) នៅក្នុងប្រទេសហ្វីលីពីន ដែលជាការរកឃើញលើកដំបូងចាប់តាំងពីខែធ្នូឆ្នាំមុន ហ្វីលីពីនកំពុងរង់ចាំលទ្ធផលតេស្ត មុនពេលអាចកំណត់បានថាជាការផ្ទុកមេរោគនេះពិតប្រាកដរឺយ៉ាងណា។

បើតាមនាយកដ្ឋានសុខាភិបាលហ្វីលីពីនអ្នកជំងឺគឺជាបុរសជនជាតិហ្វីលីពីនអាយុ ៣៣ ឆ្នាំ ដែលមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសហ្វីលីពីនឡើយ។ អ្នកនាំពាក្យនាយកដ្ឋានសុខាភិបាលហ្វីលីពីនលោក Albert Domingo បានបញ្ចាក់ថា៖ «យើងកំពុងរង់ចាំលទ្ធផលពីការធ្វើតេស្ត ហើយនឹងធ្វើបច្ចុប្បន្នភាពនៅពេលដែលមាន»ព័ត៌មានលំអិតបន្ថែមពីអ្នកជំងឺដែលជាប់ការសង្ស័យ។

អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធបានប្រកាសថាជំងឺអ៊ុនស្វា mpox បញ្ហាអាសន្នសុខភាពសាធារណៈសកល WHO បានអំពាវនាវឲ្យបណ្តាលប្រទេសទាំងអស់យកចិត្តទុកដាក់ជាខ្លាំងជុំវិញនៃការឆ្លងថ្មី បន្ទាប់ពីមានការផ្ទុះឡើងជំងឺនេះម្តងទៀតនៅក្នុងប្រទេសកុងហ្គោ។

គួរបញ្ជាក់ថារោគសញ្ញាជំងឺអ៊ុតស្វាមានដូចជាគ្រុនក្តៅ ដែលត្រូវបានតាមដាន ៤ថ្ងៃក្រោយមកនិងកើតមានកន្ទួលនៅលើមុខ ខ្នង ដើមទ្រូង ក្រលៀន ក៏ដូចជាបាតដៃ និងបាតជើង។ ជំងឺនេះបង្កឡើងដោយមេរោគ mpox(MonkeyPox) នាំឱ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ និងដំបៅដែលពោរពេញដោយខ្ទុះ។ ជាធម្មតាវាស្រាល ប៉ុន្តែអាចសម្លាប់កុមារ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូចជាអ្នកផ្ទុកមេរោគអេដស៍ សុទ្ធតែមានហានិភ័យខ្ពស់នៃការស្លាប់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង