Cctimesw1140xh150cm copy

កូរ៉េខាងត្បូង និងអាម៉េរិកផ្តើមសមយុទ្ធរួមគ្នា ក្រោយរងការព្រមានពីកូរ៉េខាងជើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមសមយុទ្ធយោធារដូវក្តៅប្រចាំឆ្នាំរួមគ្នា នៅថ្ងៃចន្ទ ទី១៩ ខែសីហា នេះ សមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នានេះធ្វើឡើងក្រោយពីប្រទេសទេសកូរ៉េខាងត្បូងរងការគំរាមកំហែងតាមអ៊ីនធឺណិតរបស់ប្រទេសកូរ៉េខាងជើង។ សមយុទ្ធរួមគ្នានេះមានឈ្មោះថា Ulchi Freedom Shield ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២៩ ខែសីហា។

បើតាមយោធានៃប្រទេសទាំងពីរបានអះអាងថាសមយុទ្ធនេះធ្វើឡើងគឺដើម្បីឆ្លើយតបទៅកាន់ប្រទេសកូរ៉េខាងជើងវិញបន្ទាប់ពីមានការវាយប្រហារតាមអ៊ីនធឺណែត និងរងការព្រមានបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។សមយុទ្ធនេះធ្វើឡើងក៏ដើម្បីពង្រឹងសម្ព័ន្ធមិត្តរវាងសហរដ្ឋអាម៉េរិក និងយោធាកូរ៉េខាងជើងត្បូងផងដែរ។

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol 

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានជំរុញឱ្យមានការត្រៀមខ្លួនយ៉ាងហ្មត់ចត់ប្រឆាំងនឹងការវាយប្រហារ រឺគំរាមគំហែងណាមួយពីប្រទេសកូរ៉េខាងជើង លោកក៏បានលើឧទាហរណ៍សង្រ្គាមរុស្សី-អ៊ុយក្រែនដែលកំពុងតែកើតមានឡើងឲ្យកងកម្លាំងត្រៀមខ្លួនជានិច្ច ដោយលោកបានបញ្ជាក់ថាការវាយប្រហាររបស់កូរ៉េខាងជើងអាចនិងកើតឡើងដោយឥតព្រៀងទុកដូចច្នេះទាហាននៃប្រទេសកូរ៉េខាងត្បូងត្រូវតែត្រៀមខ្លួនជានិច្ច៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង