ថៃ៖ កូនស្រីពៅរបស់លោកថាក់ស៊ីនគឺលោកស្រី Paetongtarn Shinawatra បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថៃត្រកូលថាក់ស៊ីនទី៣ដែលដឹកនាំប្រទេសថៃថ្មីក្នុងឆ្នាំ ២០២៤។ លោកស្រី Paetongtarn Shinawatra បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថៃថ្មីក្នងវ័យ ៣៧ឆ្នាំ ដែលជានាយករដ្ឋមន្រ្តីក្មេងជាគេក្នុងប្រវត្តិសាស្រ្តថៃ។
លោកស្រី Paetongtarn Shinawatra បានក្លាយជានាយករដ្ឋមន្ត្រីថៃស្ត្រីទី២របស់ថៃ បន្ទាប់ពីមីងរបស់លោកស្រី គឺលោកស្រី Yinglak ដែលកាន់តំណែងបានប៉ុន្មានឆ្នាំត្រូវបានគេធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៣។ ក្រោយរដ្ឋប្រហារភ្លាមលោកស្រីត្រូវបាននិរទេសខ្លួនទៅកាន់ប្រទេសផ្សេងដើម្បីលាក់ខ្លួន។
ការជាប់ជានាយករដ្ឋមន្រ្តីថៃថ្មីត្រូវបានអ្នកជំនាញយល់ឃើញថា លោកស្រីកំពុងតែរងថ្មបាក់ជាច្រើនទាំងបញ្ហានយោបាយ លោកស្រីអាចស្ថិតនៅក្រោមការតាមដានពីអ្នកនយោបាយជើងចាស់ ហើយលោកស្រីក៏នឹងពឹងស្ទើតែទាំងស្រុងពីយោបល់ឪពុករបស់លោកស្រីក្នុងការដឹកនាំប្រទេសថៃ។ ក្រោយជាប់ជានាករដ្ឋមន្រ្តីថ្មីផ្លូវការគេក៏អាចមើលឃើញថាមីងរបស់លោកស្រី គឺលោកស្រី Yinglak អាចនឹងរកឪកាសវិលត្រឡប់ចូលប្រទេសថៃវិញម្តងទៀត។
គ្រួសារត្រកូលថាក់ស៊ីនរាប់ចាប់តាំងពីឪពុកលោកស្រីមកមិនទាន់មាននរណាម្នាក់អាចកាន់តំណែងជានាយករដ្ឋមន្រ្តីថៃឲ្យចប់ចុងចប់ដើមបានឡើងពោលគឺលោកថាក់ស៊ី ស៊ីណាវ៉ាត់ត្រាកាន់តំណែងក្នុងឆ្នាំ ២០០១ កាន់តំណែងបាន ៥ឆ្នាំលោកត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ក្នុងឆ្នាំ ២០០៦ បង្ខំចិត្តលោកនិរទេសចោលស្រុកអស់ជាង ១៥ឆ្នាំ។ ចំណែងលោកស្រី Yinglak បានឈ្នះឆ្នោតនិងចូលកាន់តំណែងក្នុងឆ្នាំ ២០១១ ហើយត្រូវបានលោកប្រាយុទ្ធ ចាន់អូចារ ធ្វើរដ្ឋប្រហារទម្លាក់ក្នុងឆ្នាំ ២០១៤ ដោយលោកស្រីកាន់តំណែងបានត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ។
ខ្សែលោកហិតថាក់ស៊ីនទី ៣ គឺលោកស្រី Paetongtarn Shinawatra អាចនឹងដឹកនាំប្រទេសរហូតដល់ចប់អាណត្តិដំបូងដែលមានរយៈពេល៤ឆ្នាំដែរឺទេ? ប្រសិនបើលោកស្រីអាចបន្តដឹកនាំបក្សភឿថៃដោយមិនមានការធ្វើរដ្ឋប្រហារណាមួយទម្លាក់លោកស្រីនោះ ក៏ជាទំព័រប្រវត្តិសាស្រ្តថ្មីនៃក្រុមគ្រួសាររបស់លោកថាក់ស៊ីនក្នុងការដឹកនាំប្រទេសថ្មីក្នុងឆ្នាំ ២០២៤៕