បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលការលើកលែងទោសពីព្រះមហាក្សត្រ ដោយកាត់បន្ថយទោសលោកសរុបមកត្រឹម២សប្តាហ៍វិញតែប៉ុណ្ណោះដោយនេះបានន័យលោកនឹងត្រូវបានដោះលែងនៅចុងខែសីហានេះ។ មេធាវីលោកថាក់ស៊ីនបានបញ្ជាក់ថាលោកគឺជាអ្នកទោសដែលបានទទួលការលើកលែងទោសពីព្រះមហាក្សត្រ។ លោក ថាក់ស៊ីន ក៏ជាមនុស្សម្នាក់ស្ថិតក្នុងចំណោមទណ្ឌិតដែលបានទទួលការលើកលែងទោសពីព្រះមហាក្សត្រក្នុងឱកាសខួបកំណើតរបស់ព្រះមហាក្សត្រក្នុងខែកក្កដា។
ការដោះលែងលោកថាក់ស៊ីនេះបានចេញផ្សាយត្រឹមតែមួយថ្ងៃបន្ទាប់ពីកូនស្រីរបស់លោក លោកស្រី Paetongtarn Shinawatra ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃដោយសភាតំណាងរាស្រ្ត។ លោកថាក់ស៊ីបានវិលត្រលប់មកប្រទេសវិញក្នុងខែសីហា ឆ្នាំ ២០២៣ ក្រោយការនិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ។ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ក្នុងអំឡុងពេលកាន់តំណែងពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៦៕