Cctimesw1140xh150cm copy

បំផ្ទុះ«គ្រាប់បែកអត្តឃាត»នៅយេម៉ែនសម្លាប់ទាហាន១៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
​យោធា​នៃ​ក្រុមប្រឹក្សា​អន្តរកាល​ភាគ​ខាង​ត្បូង​ផ្តាច់​ខ្លួន​យេម៉ែន​នៅ​ខេត្ត Abyan ភាគ​ខាង​ត្បូង​យេម៉ែន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០

យេម៉ែន៖ មានយ៉ាងហើចណាស់ទាហាន១៤នាក់ត្រូវបានសម្លាប់បន្ទាប់ពីមានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ដែលគេសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមអាល់កៃដាដែលមានមូលដ្ឋាននៅយេម៉ែនការផ្ទុះនេះកើតឡើងក្នុងខេត្ត Abyan ភាគខាងត្បូងប្រទេសយេម៉ែន។

មន្ត្រីសន្តិសុខក្នុងតំបន់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការវាយប្រហារភេរវកម្មអត្តឃាតនេះបានសំដៅទៅលើកងកម្លាំងកងពលតូចទី៣ ដែលតម្រង់ជួរជាមួយក្រុមប្រឹក្សាអន្តរកាលខាងត្បូង (STC) បានកើតឡើងនៅម៉ោងប្រហែល ៧៖០០ព្រឹក។ ការផ្ទុះនេះបានបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ ដោយរបាយការណ៍វេជ្ជសាស្ត្រដំបូងបង្ហាញថាទាហានយ៉ាងហោចណាស់ ១៤ នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារនេះក្នុងនោះមានយោធា ១៧នាក់បន្ថែមទៀតបានរងរបួស ដែលខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

បើតាមសាក្សី ជនវាយប្រហារបានបើករថយន្តផ្ទុកគ្រឿងផ្ទុះ បុកទម្លុះប៉ុស្តិ៍ត្រួតពិនិត្យយោធា មុនពេលបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅឯទីស្នាក់ការកណ្តាលនៃសាលា AlFaridh ដែលបច្ចុប្បន្នបម្រើជាមូលដ្ឋានបណ្តោះអាសន្នសម្រាប់កងកម្លាំងនៃ STC (Southern Transitional Council) ក្រុមប្រឹក្សាអន្តរកាលខាងត្បូង។មន្ត្រីសន្តិសុខ Yemeni ក្នុងតំបន់បាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយក្រុមគ្រូពេទ្យបន្តព្យាបាលទាហានដែលរងរបួសយ៉ាងធ្ងន់ធ្ងរ។

ក្រុមអាល់កៃដាមានមូលដ្ឋាននៅយេម៉ែនមិនទាន់ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ យេម៉ែនបានដាក់ការសង្ស័យទៅលើក្រុមអាកៃដាដែលមានមូលដ្ឋានក្នុងប្រទេស។ឧបទ្ទវហេតុនេះបានកត់សម្គាល់ចុងក្រោយបំផុតនៅក្នុងការវាយប្រហារដោយហឹង្សាជាបន្តបន្ទាប់ប្រឆាំងនឹងកងកម្លាំង STC និងកងកម្លាំងគាំទ្ររដ្ឋាភិបាលនៅក្នុងប្រទេសយេម៉ែនដែលបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីឆ្នាំ ២០១៤៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង