Cctimesw1140xh150cm copy

អាម៉េរិកសងសំណង៧លានដុល្លារ ក្រោយកាត់ទោសខុសឲ្យគេជាប់គុក៤៨ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ បុរសជនជាតិអាម៉េរិកវ័យ ៧១ ឆ្នាំម្នាក់បានចំណាយពេលជិត ៥ទសវត្សរ៍នៅក្នុងពន្ធនាគារក្នុងបទឃាតកម្មដែលគាត់មិនបានប្រព្រឹត្តនោះបានទទួលបានសំណង ៧.១៥ លានដុល្លារអាម៉េរិកពីទីក្រុងអូក្លាហូម៉ាដែលបានកាត់ទោសរូបគាត់ឲ្យជាប់ពន្ធនាគារទាំងដែលលោកមិនបានធ្វើកំហុសមនុស្សឃាត។

ជនរងគ្រោះមានឈ្មោះថា Glynn Simmons ដែលជាជនជាតិស្បែកខ្មៅលោកជាប់ពន្ធនាគារក្នុងឆ្នាំ ១៩៧៥ ជាប់ចោទពីបទសម្លាប់ជនរងគ្រោះ Carolyn Sue Rogers ។ ក្រោយពីតុលាការបានបើកការស៊ើបអង្កេតយ៉ាងដិតដល់លោកត្រូវបានដោះលែងពីពន្ធនាគារក្នុងឆ្នាំ ២០២៣ ក្នុងអាយុ ៧០ ឆ្នាំ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល ៤៨ ឆ្នាំ។

មេធាវីរបស់លោក Simmons បានអះអាងថាការបង់ប្រាក់នេះគឺជាសំណងមួយផ្នែកដល់កូនក្តីរបស់លោកតែប៉ុណ្ណោះបណ្តឹងរបស់លោកកំពុងតែបន្តដើម្បីប្រឆាំង និងប៉ូលីសដែលបានក្លែងបន្លំភស្តុតាងនិងចោទកូនក្តីលោកពីបទមនុស្សឃាត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង