បាងកក៖ សភាថៃនាថ្ងៃសុក្រនេះបានសម្រេចបោះឆ្នោតឱ្យកូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្លាយជានាយករដ្ឋមន្ត្រីទី៣១ ដឹកនាំប្រទេសថៃថ្មី។ អ្នកនយោបាយវ័យក្មេងលោកស្រី Paetongtarn Shinawatra វ័យ ៣៧ ឆ្នាំនឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីពីររបស់ប្រទេសថៃ និងត្រកូល ស៊ីណាវ៉ាត់ត្រា ទីបីដែលកាន់តំណែងកំពូលនៃអ្នកដឹកនាំប្រទេសថៃ។