Cctimesw1140xh150cm copy

តៃវ៉ាន់រងគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

តៃប៉ិ៖ គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារតៃវ៉ាន់នាព្រឹកថ្ងៃសុក្រនេះក្នុងចម្ងាយ ៣៤គីឡូម៉ែត្រ ពីទីក្រុង Hualien ភាគខាងកើតកោះតៃវ៉ាដោយមិនមានការរាយការណ៍ភ្លាមៗអំពីការខូចខាតពីគ្រោះរញ្ជួយដីនេះនៅឡើយនោះទេ។ ការរញ្ជួយដីក៏បានអង្រួនអគារនានាក្នុងរដ្ឋធានីតៃប៉ិផងដែរ។ អាជ្ញាធរបាននិយាយថា សេវារថភ្លើងក្រោមដីនៅក្នុងទីក្រុងបានបន្តក្នុងល្បឿនទាប។

យោងតាមរដ្ឋបាលអាកាសធាតុនៃកោះតៃវ៉ាន់បានបញ្ចាក់ថាការរញ្ជួយដីនេះមានជម្រៅ ៩.៧ គីឡូម៉ែត្ររញ្ជួយដីកម្រិតថ្មីនេះកើតឡើងបន្ទាប់ពីមានការរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ ដែលបានវាយប្រហារនៅឆ្នេរសមុទ្រភាគឦសានរបស់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃព្រហស្បតិ៍។

ជារឿយៗតៃវ៉ាន់តែងតែជួបនៃការរញ្ជួយដីដោយសារតែកោះនេះស្ថិតនៅជិតចំណុចប្រសព្វនៃបន្ទះប្លាកែតពីរ ហើយងាយនឹងមានការរញ្ជួយដី។កាលពីខែមេសា ទីក្រុង Hualien ត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏ធំបំផុតដែលមិនធ្លាប់កើតមានជាង២៥ឆ្នាំមកនេះ។ រញ្ជួយដីក្នុងខែ ៤ បានបណ្តាលឲ្យមនុស្ស ៩នាក់បានស្លាប់ និងជាង ៩០០នាក់រងរបួស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង