អាម៉េរិក៖ អង្គការសុខភាពពិភពលោកបានប្រកាសកាលពីថ្ងៃពុធថា ការរីករាលដាលនៃមេរោគអ៊ុនស្វាង mpox (MonkeyPox) ដែលកំពុងកើនឡើងនៅក្នុងទ្វីបអាហ្រ្វិក គឺជាគ្រោះអាសន្នសុខភាពសកលដោយ WHO បានព្រមានថា មេរោគអាចនឹងរីករាលដាលឆ្លងព្រំដែនអន្តរជាតិ។ ការប្រកាសរបស់អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការសង្គ្រោះបន្ទាន់របស់ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ។
បើតាមអង្កការសុខភាពពិភពលោកមានករណីជាង ១៤,០០០ ករណី និងការស្លាប់ចំនួន ៥២៤ នាក់នៅក្នុងទ្វីបអាហ្រ្វិកក្នុងឆ្នាំនេះ ដែលលើសពីតួលេខកាលពីឆ្នាំមុន។រហូតមកដល់ពេលនេះជាង ៩៦% នៃករណី និងការស្លាប់ទាំងអស់គឺស្ថិតនៅក្នុងភាពអាសន្ន។
គួរបញ្ជាក់ថាអ្នកជំងឺអុតស្វា មានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើខ្លួនប្រាណ គ្រុនក្ដៅ ឈឺសាច់ដុំឈឺខ្នង អស់កម្លាំង ហើមកូនកណ្ដុរ ឈឺក្បាល ។ ការចម្លងជំងឺនេះ អាចធ្វើឡើងតាមរយៈការប៉ះពាល់ស្និទ្ធនឹងអ្នកជំងឺ និងការមានទំនាក់ទំនងផ្លូវភេទជាមួយអ្នកមានវិជ្ជមានជំងឺនេះជាដើម។ ក្នុងករណីជាច្រើន អ្នកជំងឺអាចជាសះស្បើយពីជំងឺអុតស្វាក្នុងរយៈពេលពី២ទៅ៤សប្ដាហ៍៕