កណ្ដាល៖ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១៣ ខែសីហា បានរកឃើញគ្រាប់បែកប្រភេទ M117 ទម្ងន់ជាង៣៤០គីឡូក្រាម ប្រវែងប្រមាណ២ម៉ែត្រ ដែលប្រទះឃេីញកប់ក្នុងដីនៃវាលស្រែស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
យោងតាមមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា កម្លាំងជំនាញអង្គភាពសុីម៉ាក់ បានដោះបន្សាបនិងដឹកជញ្ជូនដោយសុវត្ថិភាពគ្រាប់បែកដែលប្រទះឃេីញកប់ក្នុងដីនៃវាលស្រែ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គ្រាប់បែកទម្លាក់ពីយន្តហោះនេះ ជាប្រភេទM117 ទម្ងន់ប្រមាណ៣៤០គីឡូក្រាម ប្រវែងប្រមាណ២ម៉ែត្រ ដែលបានទម្លាក់នៅបរិមាណយ៉ាងច្រេីន និងត្រូវបានទម្លាក់ដោយយន្តហោះប្រភេទB-52G ក្នុងសង្គ្រាមឥណ្ឌូចិន៕