Cctimesw1140xh150cm copy

នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នឹងចុះចេញពីដំណែងនាខែកញ្ញាខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រកាសនាថ្ងៃពុធនេះថាលោកនឹងចុះចេញពីតំណែងនៅខែកញ្ញា ដោយបញ្ចប់អាណត្តិលោកផ្ទាល់ក្រោយដឹកនាំប្រទេសបានត្រឹមរយៈពេលបីឆ្នាំ។ ការប្រកាសចុះចេញមិនបន្តតំណែងនេះធ្វើឡើងបន្ទាប់ពីលោកត្រូវបានគេរកឃើញជាប់ពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវនយោបាយមួយចំនួន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍នៅថ្ងៃពុធនេះលោក Kishida បានបញ្ជាក់ថាលោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ចុងបញ្ចប់នៃអាណត្តិរបស់លោកនៅខាងកញ្ញាខាងមុខនេះ ហើយលោកនឹងបញ្ចប់តំណែងជានាយករដ្ឋមន្រ្តីរបស់លោកត្រឹមខែកញ្ញាដោយនឹងឲ្យបក្សរបស់លោក គណបក្សប្រជាធិបតេយ្យសេរីនិយម ឬហៅកាត់ថា LDP (Liberal Democratic Party) ជ្រើសរើសប្រមុខអ្នកដឹកនាំជាថ្មី។

អ្នកស្នងតំណែងបក្សប្រជាធិបតេយ្យសេរីនិយម LDP បន្តនឹងត្រូវជ្រើសរើសដើម្បីបង្រួបបង្រួមក្រុមកាន់អំណាចដែលកំពុងតែមានការប្រេះស្រាំ ហើយដោះស្រាយភាពតានតឹងភូមិសាស្ត្រនយោបាយនាៗដែលពិភពលោកកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: Fumio Kishida
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង