Cctimesw1140xh150cm copy

រកឃើញសាច់បង្កក«ខូចគុណភាព»ជាង៦តោន ខណៈឈ្មួញដឹកតាមរថយន្ដជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវល្បឿនលឿន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សាច់បង្កកខូចគុណភាពនាំចូលខុសច្បាប់ជាង៦តោន ត្រូវបានមន្ត្រីជំនាញដកហូត និងយកទៅដុតកម្ទេចចោល បន្ទាប់ពីរកឃើញនៅក្នុងរថយន្ដមួយគ្រឿងដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។ សាច់បង្កកដែលជាទំនិញហាមឃាត់នាំចូល និងខូចគុណភាពប្រើប្រាស់នេះរួមមាន ពងត្រី ប្រហិត សាច់មាន់ចង្កាក់ ឈាមទា ពោះគោ ព្រុយត្រីសាម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីជ្រូក សរុបមានចំនួន ៦ ១៩៩ គីឡូក្រាម។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការដកហូតសាច់បង្កកខូចគុណភាពនេះ គឺនៅពេលមន្តី្រជំនាញរកឃើញនៅក្នុងរថយន្ដមួយគ្រឿងដែលឈ្មួញលួចនាំចូលដឹកជញ្ជូនតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងជួបគ្រោះថ្នាក់ចរាចរណ៍នៅត្រង់លេខគីឡូម៉ែត្រ K31+800 កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៤។

ក្រោយពីដកហូត មន្ត្រីសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) និងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការដុតកម្ទេចចោល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង