Cctimesw1140xh150cm copy

អ៊ុយក្រែនវាយចូល«ទឹកដីរុស្ស៊ី»ជាង៣០គីឡូម៉ែត្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អ៊ុយក្រែន៖ កងទ័ពអ៊ុយក្រែន បានបើកការវាយប្រហារចូលក្នុងទឹកដីប្រទេសរុស្ស៊ីដល់ចម្ងាយ ៣០ គីឡូម៉ែត្រ ដែលជាការលុកលុយដ៏ជ្រៅបំផុត និងសំខាន់បំផុតចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមការវាយប្រហារលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២។ ការវាយលុកចូលដល់ដែនដីរុស្ស៊ីនេះបានចាប់ផ្តើមបន្ទាប់ពីអ៊ុយក្រែនបានទទួលនូវជំនួយសព្វាវុធថ្មីមួយចំនួនពីលោកខាងលិច រួមទាំងយន្តហោះច្បាំងបំពាក់ក្បាលនុយក្លេអ៊ែរ F-16 ផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាបាននឹងកំពុងបន្តប្រយុទ្ធជាមួយនិងកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Tolpino និង Obshchy Kolodez ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ទៀតថាបច្ចុប្បន្ននេះការវាយលុកនៅក្នុងតំបន់ Kursk បានឈានចូលដល់ថ្ងៃទី៦ហើយ។ រុស្ស៊ីបានបន្តបញ្ជូនទ័ពទៅកាន់តំបន់ដែលអ៊ុយក្រែនវាយចូលបានបន្តបន្ទាប់និងទប់ស្កាត់កងកម្លាំងអ៊ុយក្រែនក្នុងការបន្តវាយចូលខាងក្នុងរុស្ស៊ីកាន់តែជ្រៅ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ការវាយប្រហារនេះ ជាលើកដំបូងដែលអ៊ុយក្រែន វាយប្រហារឆ្លងព្រំដែនចូលប្រទេសរុស្ស៊ីក្នុងទីក្រុង Kursk ចំនួន ២ ០០០លើក នៅរដូវក្តៅ ដោយមានកាំភ្លើងធំ កាំភ្លើងត្បាល់ និងយន្តហោះគ្មានមនុស្សបើក។ ដូច្នោះ ការវាយប្រហារនេះ ពិតជាកំណត់ត្រាថ្មីមួយដែលអ៊ុយក្រែនសាកសមនឹងទទួលបានការឆ្លើយតបដោយយុត្តិធម៌។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកថា ទាហានរាប់ពាន់នាក់ បានចូលរួមក្នុងប្រតិបត្តិការនេះនៅលើទឹកដីរបស់ប្រទេសរុស្ស៊ី។ នៅក្នុងនោះ កងទ័ពអ៊ុយក្រែន បានអះអាងថា ពួកគេបានបើកការលុកលុយឆ្លងព្រំដែនជាបន្តបន្ទាប់ ដណ្តើមយកទីតាំងជាច្រើនក្នុងតំបន់ Kursk។ នៅក្នុងតំបន់ Guevo ដែលជាតំបន់មួយដែលមានចម្ងាយប្រហែល ៣គីឡូម៉ែត្រ ក្នុងប្រទេសរុស្សី ក្រុមទាហាន ក៏បានដកទង់ជាតិរុស្ស៊ីចេញពីអគាររដ្ឋបាលថែមទៀតផង។

ជាមួយគ្នានោះ រុស្ស៊ី បានអះអាងថា មនុស្សចំនួន ៧៦,០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ព្រំដែនក្នុងតំបន់ Kursk ដែលជាកន្លែងត្រូវបានប្រកាសអាសន្ន។ អភិបាលក្នុងតំបន់ លោក Aleksei Smirnov ក៏បាននិយាយថា មនុស្ស ១៥ នាក់បានរងរបួសកាលពីល្ងាចថ្ងៃសៅរ៍ នៅពេលដែលមានការវាយប្រហារដោយមីស៊ីលអ៊ុយក្រែនដែលបានបាញ់ធ្លាក់លើអគារ ក្នុងទីក្រុង Kursk៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង