អ៊ីស្រាអែល៖ កងកម្លាំងពិសេសនៃប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារថ្មីក្បែរសាលារៀនក្នុងតំបន់ហ្គាហ្សាដោយបានសម្លាប់មនុស្សប្រមាណ១០០នាក់ ការវាយប្រហារថ្មីនេះកើតឡើងបន្ទាប់ពីយោធានាអ៊ីស្រាអែលបានរកឃើញពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនបង្កប់ខ្លួនក្នុងចំណោមជនស៊ីវិលនៅតំបន់ហ្គាហ្សាក្រុមនេះច្រើនលាក់ខ្លួនក្នុងសាលារៀន មន្ទីរពេទ្យ និងតំបន់មនុស្សធម៌ដែលជាកន្លែងសុវត្ថិភាពនិងជាកន្លែងហាមឃាត់ក្នុងការវាយប្រហារតាមច្បាប់នៃសង្រ្គាម។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើក្រុមលាក់ខ្លួនហាម៉ាស់ធ្វើនៅទីតាំងបរិវេណសាលាក្រុង សាលារៀន ហ្គាហ្សា ដោយបានផ្តាច់ជីវិតមនុស្ស១០០នាក់ និងច្រើននាក់ទៀតរងរបួស អ៊ីស្រាអែលជឿជាក់ថាក្រុមហាម៉ាស់តែងតែប្រើទីតាំងហាមឃាត់នាៗលាក់ខ្លួនពីការតាមប្រមាញ់របស់ខ្លួន ។
វីដេអូពីបណ្តាញផ្សព្វផ្សាយរបស់ប៉ាឡេស្ទីនបានបង្ហាញសាកសពអ្នកដែលបានស្លាប់នៅរាយប៉ាយក្នុងគំនរបាក់បែក ហើយសាកសពជាច្រើនទៀតត្រូវបានគេយកចេញ និងមួយចំនួនទៀតត្រូវបានគេគ្របភួយរុំ។
ការវាយប្រហាររបស់អ៊ីស្រាអែលត្រូវបានបណ្តាលប្រទេសមួយចំនួនធ្វើការថ្កោលទោសក្នុងនោះមានពីរដ្ឋអារ៉ាប់ Türkiye បារាំង អង់គ្លេស និងសហភាពអឺរ៉ុប ដោយអ៊ឺរ៉ុបបានបង្ហាញអំពីការព្រួយបារម្ភយ៉ាងខ្លាំងនៃសង្រ្គាមដែលកំពុងតែផ្ទុះឡើងក្នុងតំបន់មជ្ឈិមបូព៌ា៕