Cctimesw1140xh150cm copy

ម្ចាស់ពានសន្តិភាពបង់ក្លាដែស ស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីបណ្តោះអាសន្ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Muhammad Yunus

ក្រុងដាកា៖ សេដ្ឋវិទូដែលឈ្នះរង្វាន់ណូបែលសន្តិភាពរបស់ប្រទេសបង់ក្លាដែស លោក Muhammad Yunus បានស្បថចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសបង់ក្លាដែសនាព្រឹកថ្ងៃសុក្រនេះ។ ការប្រកាសស្បថចូលកាន់តំណែងនេះធ្វើឡើងបីថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី Sheikh Hasina ត្រូវបានបង្ខំឱ្យលាលែងពីតំណែង ហើយរត់ចេញពីប្រទេសទៅកាន់ប្រទេសឥណ្ឌាបន្ទាប់ពីការតវ៉ាដោយហិង្សាបានផ្ទុះឡើងពាសពេញទីក្រុងដាកា និងផ្តាច់ជីវិតហ្វូងបាតុករប្រមាណជាង ៥០០នាក់។

លោក Muhammad Yunus មានវ័យ ៨៤ ឆ្នាំត្រូវបានក្រុមហ្វូងបាតុករ និងយោធាបង់ក្លាដែសផ្តល់សេចក្តីទុកចិត្តនិងឲ្យធ្វើជានាយករដ្ឋមន្រ្តីបង់ក្លាដែសបណ្តោះអាសន្នដើម្បីបង្កើតរដ្ឋាភិបាលថ្មី និងរៀបចំការបោះឆ្នោត និងសភាថ្មីក្នុងការដឹកនាំប្រទេសថ្មីបែបប្រជាធិបតេយ្យ ។ លោក Yunus នឹងក្លាយជាប្រធានទីប្រឹក្សានៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្នដែលទទួលបន្ទុករៀបចំការបោះឆ្នោតថ្មី។

ចលនានិស្សិត បានបញ្ជាក់ឆន្ទៈចង់ឃើញរដ្ឋាភិបាលអន្តរកាលបង់ក្លាដែស ដឹកនាំដោយលោក មូហាម៉ាដ យូនូស ដែលជា សេដ្ឋវិទូ មូ ជ័យលាភីណូបែលសន្តិភាពឆ្នាំ ២០០៦ និង ត្រូវបានគេស្គាល់ និងមានឈ្មោះល្បីល្បាញ ចំពោះស្នាដៃជួយស្រោចស្រង់ប្រជាពលរដ្ឋរាប់លាននាក់ឱ្យដើរចេញពីភាពក្រីក្រ តាមរយៈធនាគារមីក្រូហិរញ្ញវត្ថុ។

គួរបញ្ជាក់ថាលោកស្រី ឆេក ហាស៊ីណា នាយករដ្ឋមន្ត្រីបង់ក្លាដែស បានចាកចេញពីតំណែង តាមការចង់បានរបស់ក្រុមបាតុករហើយក្តី តែការតវ៉ានៅតែបន្តកើតមានក្នុងប្រទេសបង់ក្លាដែស ដោយបង្កើតជាភាពចលាចលតាមទីក្រុងធំៗ ហើយប្រទេសទាំងមូលប្រកាសដាក់បម្រាមគោចរ ខណៈអំពើចោរកម្មលួចរបស់របផ្តើមកើតមានយ៉ាងអនាធិបតេយ្យក្នុងទីក្រុង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង