Cctimesw1140xh150cm copy

រញ្ជួយដីកម្រិត ៧.១រ៉ិចទ័រនៅជប៉ុន អាចបង្កើតជារលកយក្សស៊ូណាមិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ជប៉ុន៖ គ្រោះរញ្ជួយដីកម្រិត ៧,១វ៉ិចទ័របានវាយប្រហារប្រទេសជប៉ុនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដែលបង្កើតមានមានកម្ពស់ទឹករលកកើនដល់ ៥០សង់ទីម៉ែត្រភ្លាមៗក្រោយពីហេតុការណ៍គ្រោះរញ្ជួយដីនេះកើតឡើងជប៉ុនបានព្រមានព្រមានប្រជាពលរដ្ឋក្នុងតំបន់រងគ្រោះនៃកោះ Kyushu ភាគខាងត្បូងនៃប្រទេសជប៉ុនឲ្យមានការប្រុងប្រយ័ត្ននឹងស្វែងរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន គ្រោះរញ្ជួយដីនេះ ស្ថិតនៅកណ្តាលឆ្នេរសមុទ្រភាគខាងកើតនៃកោះ Kyushu ភាគខាងត្បូងរបស់ប្រទេសជប៉ុន ក្នុងជម្រៅប្រហែល ៣០គីឡូម៉ែត្រ មន្រ្តីជំនាញបានព្យាករណ៍ថា រលកកម្ពស់អាចនិងកើនរហូតដល់ ១ ម៉ែត្រនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃ Kyushu និងកោះ Shikoku ដែលនៅក្បែរគ្នា។

ប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរនៅកោះ Kyushu និង Shikoku បាននិយាយថា ពួកគេកំពុងពិនិត្យមើលថាតើមានការខូចខាតដល់រោងចក្រនុយក្លេអ៊ែររឺទេ។ទូរទស្សន៍សាធារណៈ NHK របស់ប្រទេសជប៉ុនបានបញ្ចាក់មានការខូចខាតមួយចំនួននៅអាកាសយានដ្ឋាន Miyazaki ក្បែរចំណុចកណ្តាលនៃគ្រោះរញ្ជួយដី។ អាជ្ញាធរជប៉ុនកំពុងតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់នៃហេតុការណ៍មួយនេះ។

រលកយក្សស៊ូណាមិវាយប្រហារក្នុងឆ្នាំ ២០១១

គួរបញ្ជាក់ថាកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ ប្រទេសជប៉ុនបានទទួលរងការរញ្ជួយដីដ៏ខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រទេស និងការរញ្ជួយដីខ្លាំងបំផុតទី ៤ មិនធ្លាប់មានគ្រោះរញ្ជួយដីនៅពេលនោះត្រូវបានគេដាក់ឈ្មោះថា "Great East Japan Earthquake" ជាមួយនឹងកម្រិត ៩.១ រ៉ិចទ័រ វាបានបង្កជារលកយក្សស៊ូណាមិដែលមានកម្លាំងខ្លាំងដែលអាចឈានដល់កម្ពស់រហូតដល់ ៤០.៥ ម៉ែត្រ។ មនុស្សជិត ២០.០០០ នាក់បានស្លាប់ ហើយប្រហែល ២.៥០០ នាក់កំពុងបាត់ខ្លួននៅឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង