ចិន៖ ក្រុមសង្រ្គោះបន្ទាន់ និងក្រុមអ្នកពន្លត់អគ្គីភ័យចិនបាននឹងកំពុងអនុវត្តការងារបង្ហូរទឹក និងជួយសង្គ្រោះនៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកភ្លៀងនៃខេត្តយូណានភាគនិរតីនៃប្រទេសចិនកាលពីចុងសប្តាហ៍មុន។ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដែលបានអូសបន្លាយរយៈពេលពីរបីថ្ងៃតំបន់ និងផ្ទះជាច្រើនខ្នងត្រូវបានទឹកជន់លិចហូរចូលដល់ខាងក្នុងផ្ទះ។ នៅក្នុងភូមិមួយក្នុងទីក្រុង Mengzi ក្រុមអ្នកពន្លត់អគ្គីភ័យបានចំណាយពេលប្រហែលមួយម៉ោងដើម្បីបញ្ចេញទឹកភ្លៀងនៅក្នុងផ្ទះរបស់អ្នកភូមិ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបោកបក់។
យោងតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋចិនក្នុងទីក្រុង Pu'er ក្រុមអ្នកពន្លត់អគ្គីភ័យបានជម្លៀសអ្នកស្រុកចំនួន ១២ នាក់ដែលជាប់គាំងដោយទឹកភ្លៀងក្នុងរយៈពេលប្រហែល ៣ ម៉ោងបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវថ្នល់ ផ្ទះនៅតំបន់ទំនាប ហើយបានបន្សល់ទុករថយន្តដែលត្រូវបានទឹកលិចស្ទើតែទាំងស្រុង ។ការិយាល័យឧតុនិយមក្នុងតំបន់បានអះអាងថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងវាយប្រហារផ្នែកខាងលិច និងនិរតីនៃខេត្តយូណានចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែសីហា៕