Cctimesw1140xh150cm copy

មេទ័ពកំពូលបង់ក្លាដែសបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រមុខមេទ័ពកំពូលលោក Waker-Uz-Zaman នៃប្រទេសបង់ក្លាដែស

បង់ក្លាដែស៖ ប្រមុខមេទ័ពកំពូលលោក Waker-Uz-Zaman នៃប្រទេសបង់ក្លាដែសបានសម្រេចបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន បន្ទាប់ពីនាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី Sheikh Hasina បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ។ ប្រមុខមេទ័ពលោក Waker-Uz-Zaman បានបញ្ជាក់នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថាលោកស្រី Hasina បានចាកចេញពីប្រទេសហើយថារដ្ឋាភិបាលបណ្តោះអាសន្នមួយនឹងត្រូវបានបង្កើតឡើង។ ការលាលែងពីតំណែងរបស់លោកស្រី Hasina កើតឡើងនៅពេលដែលការតវ៉ាដ៏សាហាវជុំវិញការដាក់ឱ្យប្រើប្រាស់ឡើងវិញនូវគម្រោងកូតាសម្រាប់ការងាររដ្ឋាភិបាលបានចាប់ផ្តើមនៅក្នុងខែកក្កដាឆ្នាំនេះ។

ការគ្រប់គ្រងរយៈពេល ១៥ ឆ្នាំរបស់លោកស្រី Sheikh Hasina ក្នុងឋានៈជានាយករដ្ឋមន្ត្រីបង់ក្លាដែសបានបញ្ចប់កាលពីថ្ងៃចន្ទ លោកស្រីបានភៀសខ្លួនចេញពីការតវ៉ាដ៏សាហាវជាងមួយខែមកនេះ ហើយយោធាបានប្រកាសថាខ្លួននឹងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ។ក្រុមបាតុកររាប់ពាន់នាក់បានប្រឆាំងនឹងបម្រាមគោចររបស់យោធា និងបានសម្រុកចូលលំនៅដ្ឋានផ្លូវការរបស់លោកស្រី ដែលបង្កឱ្យមានអំពើហិង្សាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៦ នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង