Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន ប្រាប់ជប៉ុនថា«កុំភ្ជាប់កម្ពុជាទៅក្នុងបញ្ជី» នៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ប្រាប់រដ្ឋមន្រ្តីការពារជាតិជប៉ុនថា ពិភពលោកមិនអាចទស្សន៍ទាយ ឬយល់ច្បាស់ពីនយោបាយអន្តរជាតិរបស់កម្ពុជានោះឡើយលើបញ្ហាអ៊ុយក្រែន ដោយសារតែពួកគេគិតថា កម្ពុជា នឹងមិនគាំទ្រអ៊ុយក្រែន។ កម្ពុជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំង ឬ ការគំរាមប្រើប្រាស់កម្លាំង ដែលជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និង នាំឱ្យបាត់បង់សណ្តាប់ធ្នាប់ពិភពលោក។ កម្ពុជាតែងអនុវត្តគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់។ ដូច្នេះ សូមកុំភ្ជាប់កម្ពុជា ទៅក្នុងបញ្ជីនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ឬភ្ជាប់កម្ពុជាទៅជាមួយប្រទេសណាមួយឡើយ។

សម្តេច ហ៊ុន សែន បានអនុញ្ញាតឲ្យលោក គីហារ៉ា មីណូរឹ(KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន ចូលជួបសម្ដែងការគួរសមនៅថ្ងៃទី០៥សីហា។ ជាទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី និងគណៈប្រតិភូនៅកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងពង្រីក និងផ្តល់សន្ទុះបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការល្អប្រសើរដែលមានស្រាប់លើវិស័យការពារជាតិរវាងប្រទេសទាំង២និងធ្វើឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុនកាន់តែស៊ីជម្រៅបន្ថែមទៀត។

លោករដ្ឋមន្រ្តីការពារជាតិជប៉ុន បានថ្លែង អំពីស្ថានភាពនយោបាយការបរទេសជប៉ុន និងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់ និងការគំរាមកំហែងសន្តិសុខជាតិរបស់ជប៉ុនផង តំបន់ និងពិភពលោកជារួមផង។ ពាក់ព័ន្ធនឹងបញ្ហាអន្តរជាតិនេះ លោករដ្ឋមន្រ្តីការពារជាតិជប៉ុន បានគោរពកោតសរសើរចំពោះជំហររបស់កម្ពុជា ដែលបានបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្សីមកលើប្រទេស អ៊ុយក្រែន នៅឆ្នាំ២០២២ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាការបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ ដែលគំរាមកំហែងមិនមែនតែក្នុងតំបន់អឺរ៉ុបនោះទេ ក៏ប៉ុន្តែនៅក្នុងតំបន់អាស៊ីផងដែរ។

សម្តេច ហ៊ុន សែន បានចាត់ទុកទំនាក់ទំនងកម្ពុជា និងជប៉ុន មិនមានប្រែប្រួលឡើយ តាំងពីអតីតកាលរហូតបច្ចុប្បន្ន ជាពិសេស តាំងពីដំណាក់កាល ហើយសម្តេច ហ៊ុន ម៉ាណែត ក៏នៅតែបន្តទំនាក់ទំនងកម្ពុជា-ជប៉ុន ជាមួយនាយករដ្ឋមន្រ្តី គី ស៊ីដា ដូចមុនដដែល។

សម្តេច ហ៊ុន សែន បាន គូសបញ្ជាក់ថានយោបាយសន្តិភាពរបស់ជប៉ុនគ្រប់ដំណាក់កាល ត្រូវទទួលបានការអបអរសាទរយ៉ាងច្រើនពីប្រទេសនានា។ សម្តេច សង្ឃឹមថា ក្នុងវិស័យការពារជាតិ ជប៉ុននឹងបន្តដើរតួសំខាន់ៗនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព ដោយសារជប៉ុនបានចាប់ផ្តើមបញ្ជូនកងកម្លាំងមួកខៀវដំបូងគេបង្អស់មកកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង