681 ezgif.com resize
Swift cc time

វៀតណាមកាត់ទោស«សេដ្ឋី»បោកប្រាស់ឲ្យជាប់គុក២១ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អតីតមហាសេដ្ឋីអចលនទ្រព្យ និងអាកាសចរណ៍វៀតណាម លោក Trinh Van Quyet ត្រូវបានប៉ូលិសពីតុលាការប្រជាជនទីក្រុងហាណូយ អមដំណើរបន្ទាប់ពីការកាត់ក្តីរបស់តុលាការវៀតណាម / AFP

ហាណូយ៖ អតីតមហាសេដ្ឋីអចលនទ្រព្យ និងអាកាសចរណ៍វៀតណាមម្នាក់ត្រូវបានតុលាការវៀតណាមកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២១ ឆ្នាំ ពីបទក្លែងបន្លំ និងរៀបចំទីផ្សារភាគហ៊ុនដែលមានតម្លៃ ១៤៦ លានដុល្លារ ក្រោមរូបភាពវិនិយោគបោកប្រាស់។ សេដ្ឋីបោកប្រាក់លោក Trinh Van Quyet ស្ថិតក្នុងចំណោមជនជាប់ចោទ ៥០ នាក់ដែលត្រូវបានរកឃើញថាមានពិរុទ្ធនៅក្នុងអំពើពុករលួយ និងបោកប្រាស់ពលរដ្ឋវៀតណាមជាច្រើននាក់។

បើតាមសាលក្រមតុលាការក្រុងហាណូយលោក Trinh Van Quyet ដែលជាម្ចាស់នៃចក្រភពជំនួញរួមមានរមណីយដ្ឋានប្រណីត ទីលានវាយកូនហ្គោល និងក្រុមហ៊ុនដឹក Bamboo Airways ត្រូវបានតុលាការវៀតណាមកាត់ទោសឱ្យជាប់ពន្ធនាគារ ២១ ឆ្នាំ ពីបទបោកប្រាស់ និងឆបោកក្នុងទឹកប្រាក ១៤៦លានដុល្លារ។ លោកបានធ្វើការបោកប្រាស់តាមរយៈទីផ្សារភាគហ៊ុន ដំណើរការជាមួយនឹងការវិនិយោគទទួលបានប្រាក់ចំណេញត្រឡប់ដែលលោកបានធ្វើការបោកប្រាស់ម្ចាស់ភាគហ៊ុនធំៗជាច្រើន ។

សេចក្តីសម្រេចតុលាការរួមមានមនុស្ស ៤៩ នាក់ផ្សេងទៀត រួមទាំងបងប្អូនស្រីរបស់ Quyet ពីរនាក់ និងមន្ត្រីផ្សារហ៊ុន ៤ នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ១៤ ឆ្នាំ និងព្យួរទោសរយៈពេល ១៥ខែ។ ពួកគេត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ បោកប្រាស់ទីផ្សារភាគហ៊ុន ការរំលោភបំពានអំណាច និងការបោះពុម្ពផ្សាយព័ត៌មានទីផ្សារភាគហ៊ុនមិនត្រឹមត្រូវ។ ក្នុងនោះមានជនរងគ្រោះប្រមាណ ២៥០០០នាក់ត្រូវបានលោកបោកប្រាស់ក្នុងទំហំទឹកប្រាក ១៤៦លានដុល្លារ៕


Khcct banner

អត្ថបទទាក់ទង