Cctimesw1140xh150cm copy

គិញសម្ងាត់អាម៉េរិក៖ អ៊ីរ៉ង់នឹងបើកការវាយប្រហារអ៊ីស្រាអែលទ្រង់ទ្រាយធំក្នុងរយៈពេល ២៤-៤៨ម៉ោងខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ផ្ទាំងប៉ាណូដែលមានរូបមេដឹកនាំអ៊ីរ៉ង់ និងមេក្រុមហាម៉ាស់ដែលត្រូវបានគេសម្លាប់

អាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken បានប្រាប់សមភាគីមកពីបណ្តាប្រទេស G7 នាថ្ងៃច័ន្ទ ៥ សីហានេះថាគិញសម្ងាត់អាម៉េរិករកឃើញថាការវាយប្រហាររបស់អ៊ីរ៉ង់ទ្រង់ទ្រាយធំមិនធ្លាប់មាន លើអ៊ីស្រាអែល អាចចាប់នឹងផ្ទុះក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងខាងមុខ ដែលជាការបើកការវាយប្រហារសងសឹកឲ្យមេដឹកនាំហាម៉ាស់ដែលត្រូវបានអ៊ីស្រាអែលបើកការវាយប្រហារសម្លាប់ដោយដ្រូន។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតអ៊ីស្រាអែល THE TIMES OF ISRAEL បានចេញផ្សាយនាថ្ងៃច័ន្ទនេះ។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken និងប្រធានាធិបតីអ៊ីស្រាអែល (ស្តាំ)

បើតាមរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Antony Blinken អ៊ីរ៉ង់នឹងបើកការវាយប្រហារសងសឹកលើប្រទេសអ៊ីស្រាអែលទ្រង់ទ្រាយធំនៅតំបន់មជ្ឈិមបូព៌ាក្នុងរយៈពេលយ៉ាងខ្លី ២៤-៤៨ម៉ោងខាងមុខនេះ ដែលជាអាចនឹងជាការបង្កសង្រ្គាមនៅមជ្ឈិមបូព៌ាឲ្យផ្ទុះកាន់តែធំឡើង។

លោក Antony Blinken ជឿថា ការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែលគឺជៀសមិនរួចឡើយបន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលក្រុមហេសបូឡា និងក្រុមហាម៉ាស់កាលពីសប្តាហ៍មុន។ លោក Blinken បានអំពាវនាវអ៊ីស្រាអែលរក្សាការប្រុងប្រយ័ត្ន និងប្រុងជើងការពារពីការវាយប្រហារណាមួយដែលអាចនិងកើតឡើងភ្លាមៗ។

មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh

គួរបញ្ជាក់ថាក្រោយពីមានការសម្លាប់ប្រមុខមេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh កាលពីសប្តាហ៍មុន អ៊ីរ៉ង់បានប្រកាសសងសឹកភ្លាមៗទៅលើអ្នកសម្លាប់មេដឹកនាំកំពូលរបស់ក្រុមហាម៉ាស់ ជាការឆ្លើយតបនិងការពារប្រទេសអ៊ីស្រាអែលសហរដ្ឋអាម៉េរិកបានបញ្ចូននាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿងទៅកាន់តំបន់មជ្ឈឹមបូព៌ា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង