Cctimesw1140xh150cm copy

អាម៉េរិកបញ្ជូននាវាចម្បាំង យន្តហោះចម្បាំងទៅមជ្ឈិមបូព៌ាដើម្បីពង្រឹងវិស័យការពារជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សមាជិកនាវិកដែលកំពុងប្រតិបត្តិការជើងហោះហើរផ្តល់សញ្ញាដល់យន្តហោះចម្បាំង F/A-18E Super Hornet នៅលើជើងហោះហើរនៃនាវាផ្ទុកយន្តហោះ USS Dwight D Eisenhower (CVN 69) នៅសមុទ្រក្រហមខាងត្បូង មជ្ឈិមបូព៌ា នៅថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2024

វ៉ាស៊ីនតោន៖ យោធាអាម៉េរិកនឹងដាក់ពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងរបស់កងទ័ពជើងទឹកបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ាដើម្បីពង្រឹងវិស័យការពារជាតិ និងដើម្បីការពារប្រទេសអ៊ីស្រាអែលពីការឈ្លានពានណាមួយពីក្រុមហាម៉ាស់ និងអ៊ីរ៉ង់។ នេះបើតាមមន្ទីរបញ្ចកោណបានចេញផ្សាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។

យោងតាមមន្ទីរបញ្ចកោណរដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក លោក Austin បានបញ្ជាឱ្យនាវាចម្បាំង យន្តហោះចម្បាំងដើម្បីកែលម្អការការពារកងកម្លាំងរបស់សហរដ្ឋអាម៉េរិកដែលកំពុងតែឈរជើងក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីបង្កើនការគាំទ្រសម្រាប់ការការពារជាតិដល់អ៊ីស្រាអែល និងដើម្បីធានាថាសហរដ្ឋអាម៉េរិកបានត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងឧបទ្ទវហេតុផ្សេងៗដែលអាចនិងកើតមានឡើងក្នុងតំបន់មជ្ឈិមបូព៌ាដែលកំពុងតែប្រែក្លាយជាសមភូមិដ៏ក្តៅគគុក។

រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក Lloyd Austin

សេតវិមានបានបញ្ជាក់ថាលោក Biden បានជជែកជាមួយមេដឹកនាំអ៊ីស្រាអែលលោក Netanyahu អំពីការដាក់ពង្រាយយោធាការពារថ្មីរបស់សហរដ្ឋអាម៉េរិក ដើម្បីគាំទ្រអ៊ីស្រាអែលប្រឆាំងនឹងការគំរាមកំហែងដូចជាមីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីអ៊ីរ៉ង់ និងក្រុមហាម៉ាស់។

មេដឹកនាំហាម៉ាស់លោក Haniyeh ដែលត្រូវបានគេសម្លាប់

អ៊ីរ៉ង់ និងក្រុមហាម៉ាស់ បានចោទប្រកាន់អ៊ីស្រាអែលថាកំពុងតែធ្វើសង្រ្គាមប្រល័យពូជសាសន៍ ហើយបានសន្យាថានឹងសងសឹកទៅលើអ៊ីស្រាអែលវិញឲ្យយ៉ាងខ្លាំងក្លាជាទីបំផុត អ៊ីរ៉ង់ក៏បានចោទទៀតថាអ៊ីស្រាអែលជាអ្នកនៅពីក្រោយនៃការស្លាប់មេដឹកនាំហាម៉ាស់លោក Haniyeh ។ ការស្លាប់របស់ Haniyeh គឺជាការសម្លាប់ជាបន្តបន្ទាប់នៃឥស្សរជនជាន់ខ្ពស់របស់ក្រុមហាម៉ាស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង