ម៉ានីល៖ ភ្លើងឆេះអគារកម្ពស់ប្រាំជាន់ នៅក្នុងបរិវេណ Chinatownទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន បានបណ្ដាលឲ្យមនុស្សចំនួន ១១នាក់បានស្លាប់ និងមួយចំនួនទៀតកំពុងបាត់ខ្លួន ខណៈក្រុមមន្ត្រីពន្លត់អគ្គិភ័យនៅក្នុងតំបន់ Binondo កំពុងខិតខំប្រឹងប្រែងពន្លត់ភ្លើង ដើម្បីជួយសង្គ្រោះ និងស្វែងរកបន្ត។
មន្ត្រីពន្លត់អគ្គីភ័យ លោក Nelson Ty បាននិយាយថា មនុស្សចំនួន ១១នាក់ស្លាប់ ដោយក្នុងនោះក៏មានម្ចាស់អគារម្នាក់ ស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់ ដោយអ្នកស្លាប់មួយចំនួនទៀតមិនអាចកំណត់អត្តសញ្ញាណបាននៅឡើយនោះទេ។ ចំពោះហេតុនៃការបង្កឲ្យឆេះអគារ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយរង់ចាំការស៊ើបអង្កេតបន្តពីក្រុមអ្នកជំនាញ។
កាលពីខែឧសភា ឆ្នាំ២០២៣ អគ្គីភ័យបានឆាប់ឆេះអគារលំនៅដ្ឋាន ហើយបានបណ្ដាលឲ្យមនុស្ស ១៦ នាក់បានស្លាប់។ ក្នុងឆ្នាំ ២០១៧ អគ្គីភ័យបានឆេះនៅផ្សារទំនើបមួយនៅភាគខាងត្បូងទីក្រុង Davao បានសម្លាប់ភ្នាក់ងារ Call Center ៣៧ នាក់ និងមន្រ្តីសន្តិសុខម្នាក់ផងដែរ៕