681 ezgif.com resize
Swift cc time

អាម៉េរិក និងរុស្ស៊ីដោះដូរអ្នកទោស២៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
អ្នកយកព័ត៌មាននៅកាសែត Wall Street Journal លោក Evan Gershkovich

អាម៉េរិក៖ សហរដ្ឋអាម៉េរិក និងរុស្ស៊ីនាថ្ងៃ ទី ២ សីហានេះបានធ្វើការដោះដូរអ្នកទោស២៤នាក់ក្នុងមានអ្នកកាសែតអាម៉េរិកដែលជាប់ពន្ធនាគារនៅរុស្ស៊ី គឺលោក Evan Gershkovich និងវរសេនីយឯកចារកម្មរបស់រុស្ស៊ីម្នាក់ ដែលជាប់គុកពីបទឃាតកម្មនៅទីក្រុងប៊ែកឡាំង លើជនភៀសខ្លួន គឺលោក Chechen ក្នុងចំណោមមនុស្ស ២៤ នាក់ ត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍ ដែលជាការដោះដូរដ៏ធំបំផុតដែលពុំធ្លាប់មានរវាងរុស្ស៊ី​ លោកខាងលិច ចាប់តាំងពីសង្គ្រាមត្រជាក់មក។

យោងតាមសេចក្តីថ្លែងការណ៍នៅក្នុងសេតវិមាន បានបញ្ជាក់ថា អ្នកទោសចំនួន ១៦នាក់ (អាម៉េរិក) ត្រូវបានដោះលែងហើយធ្វើដំណើរវិលត្រឡប់ទៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយអ្នកទោសដែលគេចាប់អារម្មណ៍បំផុតគឺអ្នកយកព័ត៌មាន Wall Street Journal លោក Evan Gershkovich និងអតីតទ័ពម៉ារីនអាម៉េរិក Paul Whelan នៅក្នុងការដោះដូរជាមួយជនជាតិរុស្ស៊ី៨នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ប៉ូឡូញ ន័រវែសនិងស្លូវេនី។

កាសែត Wall Street Journal បានអះអាងថា ខ្លួនពិតជារំភើបជាមួយនឹងការដោះលែង លោក Gershkovich ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្ស៊ីក្នុងខែមីនា ឆ្នាំ ២០២៣ ហើយត្រូវបានកាត់ទោសឱ្យជាប់គុកកាលពីខែកក្កដា ឱ្យជាប់គុក ១៦ ឆ្នាំ លើបទចោទប្រកាន់ចារកម្មដែលរុស្ស៊ីបានចោទ៕


Khcct banner

អត្ថបទទាក់ទង