Cctimesw1140xh150cm copy

តុលាការថៃ«បដិសេធ»សំណើរថាក់ស៊ីនទៅព្យាបាលជំងឺនៅឌូបៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា

ថៃ៖ តុលាការនៃប្រទេសថៃបានច្រានចោលសំណើរបស់អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ដើម្បីទទួលការព្យាបាល តុលាការថៃបញ្ជាក់ថាលោកអាចទទួលបានការថែទាំគ្រប់គ្រាន់ពីវេជ្ជបណ្ឌិតនៅក្នុងប្រទេសថៃ។ លោកថាក់ស៊ីន ដែលប្រឈមមុខនឹងការចោទប្រកាន់តាមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌច្បាប់ប្រមាថព្រះមហាក្សត្រ បានដាក់ញត្តិកាលពីថ្ងៃទី ២៧ ខែកក្កដា ដើម្បីស្វែងរកការអនុញ្ញាតឱ្យចាកចេញពីប្រទេសថៃក្នុងការព្យាបាលជំងឺនៅឌូបៃ។ លោកបានស្នើសុំស្នាក់នៅប្រទេសអារ៉ាប់រួមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤ ក៏ប៉ុន្តែសំណើររបស់លោកត្រូវបានតុលាការថៃបដិសេធ។

យោងតាមតុលាការថៃបន្ទាប់ពីស្តាប់សក្ខីកម្មសាក្សី បានសម្រេចថា ស្ថានភាពសុខភាពរបស់លោកថាក់ស៊ីន គឺជាជំងឺទូទៅដែលអាចព្យាបាលបានដោយគ្រូពេទ្យក្នុងស្រុក។ តុលាការក៏បានកត់សម្គាល់ផងដែរថាកិច្ចប្រជុំផ្ទាល់ខ្លួនរបស់លោកនៅក្រៅប្រទេសមិនមានការចាំបាច់នោះទេ។

តុលាការបានសង្កត់ធ្ងន់ថាកាលបរិច្ឆេទនៃការធ្វើដំណើរដែលបានស្នើឡើងរបស់លោកថាក់ស៊ីនគឺជិតដល់ការពិនិត្យភស្តុតាងដែលបានគ្រោងទុកនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤។ ដោយមើលឃើញកត្តាទាំងនេះ តុលាការបានចាត់ទុកថាវាមិនសមរម្យក្នុងការផ្តល់ការអនុញ្ញាតឲ្យលោកក្នុងការធ្វើដំណើរអន្តរជាតិនៅពេលនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង