ព្យុងយ៉ាង៖ មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ ដែលទើបភៀសខ្លួនទៅកូរ៉េខាងត្បូង បានប្រាប់រ៉យទ័រថា កូរ៉េខាងជើងចង់បើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញជាមួយសហរដ្ឋអាម៉េរិក ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីឡើងវិញ ហើយកំពុងធ្វើការដើម្បីបង្កើតយុទ្ធសាស្ត្រចរចាថ្មីមួយ។
បើតាមអតីតមន្រ្តីជាន់ខ្ពស់នៃកូរ៉េខាងជើងលោក Ri Il Gyu ដែលធ្លាប់បម្រើការងារមន្រ្តីទំនាក់ទំនងនយោបាយកូរ៉េខាងជើង និងគុយបា ក្រោយពីរត់ភៀសខ្លួនចេញពីគុយបាចូលនយោបាយកូរ៉េខាងត្បុងតាំងពីឆ្នាំ ២០១៦ មកបានឲ្យដឹងថា លោកគីមជុងអ៊ុនកំពុងតែស្វែងរកផ្លូវចចារនុយក្លេអ៊ែរឡើងវិញជាមួយសហរដ្ឋអាម៉េរិក ប្រសិនបើលោកដូណាល់ត្រាំជាប់ឆ្នោតក្នុងអាណត្តិថ្មី។
សម្រាប់លោក Ri អ្នកការទូតរបស់ទីក្រុងព្យុងយ៉ាងកំពុងរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់សេណារីយ៉ូចចារនុយក្លេអ៊ែរថ្មីជាមួយអាម៉េរិក។ គួរបញ្ចាក់ជំនួបរវាងលោកត្រាំ និងគីមជុងអ៊ុនបានធ្វើឡើងក្នុងឆ្នាំ ២០១៨ ដែកជាជំនួបមួយមិនធ្លាប់មានរវាងប្រធានាធិបតីអាម៉េរិកជាមួយនិងមេដឹកនាំកូរ៉េខាងជើង ក្នុងជំនួបនោះអាម៉េរិកបានស្នើរឲ្យកូរ៉េខាងជើងផ្អាកការផលិតនុយក្លេអ៊ែរ និងបញ្ឈប់បង្កភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េ ក៏ប៉ុន្តែកូរ៉េខាងជើងមិនបានធ្វើតាមដូចអ្វីដែលសហរដ្ឋអាម៉េរិកបានស្នើរឡើង៕