Cctimesw1140xh150cm copy

អ៊ីរ៉ង់ប្តេជ្ញាសងសឹកអ៊ីស្រាអែលដែលសម្លាប់មេដឹកនាំហាម៉ាស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អ៊ីរ៉ង់៖ អ៊ីរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែលពីបទធ្វើឃាតមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ លោក Ismail Haniyeh នៅក្នុងការវាយប្រហារនៅទីក្រុងតេអេរ៉ង់ ហើយបានប្តេជ្ញាសងសឹកចំពោះការស្លាប់របស់លោក ដែលការវាយប្រហារនេះបានបង្កើនហានិភ័យកាន់តែកើនឡើងបន្ថែមទៀតនៃសង្គ្រាមនក្នុងតំបន់។ ការព្រមាននិងចោទប្រកាន់អ៊ីស្រាអែលក្នុងការធ្វើឃាតនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបើកការស៊ើបអង្កេតក្រោយពីការស្លាប់របស់លោក Ismail Haniyeh។

ការវាយប្រហារនេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបានអះអាងថា ខ្លួនបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ Hizbollah Fuad Shukr នៅក្នុងការវាយប្រហារតាមអាកាសលើទីក្រុង Beirut រដ្ឋធានីនៃប្រទេសលីបង់។ អ៊ីស្រាអែលមិនបានអះអាងពីការទទួលខុសត្រូវចំពោះការស្លាប់របស់ លោក Haniyeh ឡើយ។ អ៊ីស្រាអែលក៏បានព្រមានទៀតថាខ្លួននិងឲ្យមេដឹកនាំហាម៉ាសទាំងអស់ឲ្យទទួលខុសត្រូវចំពោះការវាយប្រហារថ្ងៃទី ៧ តុលា របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនលើអ៊ីស្រាអែលដែលបណ្តាលឲ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិត និងត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei បានគំរាមអុីស្រាអែលជាមួយនឹងការអំពាវនាវឱ្យសងសឹក ចំពោះការស្លាប់ លោក Haniyeh បានកើតឡើងនៅក្នុងទឹកដីនៃសាធារណរដ្ឋអ៊ីស្លាមមួយនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង