កំពង់ស្ពឺ៖ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដោយសហការី និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៣១ កក្កដា ២០២៤ លោក បាចុះពិនិត្យ និងជំរុញការអនុវត្តនៅការដ្ឋានជាក់ស្តែងឱ្យបានទាន់រដូវកាលនារដូវវស្សាខាងមុខនេះ ក្នុងគម្រោងដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺ។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា គម្រោងនេះទើបអនុវត្តបានរយៈពេល ៧ខែ ហើយលទ្ធផលការងារសម្រេចបានចំនួន ៨៥% ដោយបានអនុវត្តលើជំហានធំៗចំនួនពីរគឺជំហានចំពោះមុខ និងជំហានបន្ទាន់ ដើម្បីដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ លោក ចាន់ ស៊ីណាត បានគូសបញ្ជាក់បន្ថែមថា នៅសល់បញ្ហាពាក់ព័ន្ធខ្លះៗដែលក្រសួងធនធានទឹក និងឧតុនិយម បណ្តាស្ថាប័ននានា និងអាជ្ញាធរថ្នាក់ក្រោមជាតិ បាននិងកំពុងបន្តដោះស្រាយយ៉ាងសកម្ម ដោយបានសម្រេចលទ្ធផលជោគជ័យជាបន្តបន្ទាប់៕