Cctimesw1140xh150cm copy

រអិលបាក់ដីនៅឥណ្ឌាផ្ដាច់ជីវិតមនុស្ស ១៥១នាក់ និងជាច្រើននាក់ទៀតបាត់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ឥណ្ឌា៖ មនុស្សជិត ១,០០០ នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីការរអិលបាក់ដីនៅតំបន់ភ្នំនៃស្រុក Wayanad ក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌា ដោយបណ្ដាលឲ្យមនុស្សយ៉ាងតិច ១៥១ នាក់បានស្លាប់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមអាជ្ញាធរបានឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ។

តាមអាជ្ញាធរឥណ្ឌាភ្លៀងធ្លាក់ខ្លាំងនៅតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតមួយរបស់ប្រទេសឥណ្ឌា បានធ្វើឲ្យមានការរអិលបាក់ដីតាមជម្រាលភ្នំកាលពីព្រឹកថ្ងៃអង្ការដែលបណ្តាលឱ្យមានភក់ ទឹក និងផ្ទាំងថ្មបានបាក់ស្រុត និងបង្កការខូចខាតដល់ផ្ទះប្រជាជនជាច្រើនខ្នង។ គ្រោះមហន្តរាយដ៏អាក្រក់បំផុតនៅក្នុងរដ្ឋនេះ ជាការកើតឡើងលើកទីហើយ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរក្នុងឆ្នាំ ២០១៨ មក។ នៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់នេះ បានសម្លាប់មនុស្ស ១៥១ នាក់ និង ១៨៧ នាក់កំពុងបាត់ខ្លួននៅឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង