Cctimesw1140xh150cm copy

ព្យុះទីហ្វុង Gaemi ផ្តាច់ជីវិតពលរដ្ឋចិន៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉េកាំង៖ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានសម្លាប់មនុស្ស ៤នាក់ និងជំរុញឱ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីផ្ទះសម្បែងនៅក្នុងខេត្តហ៊ូណាន ភាគខាងត្បូងប្រទេសចិន ដែលជាកំណត់ត្រាវាយប្រហារថ្មីពីព្យុះទីហ្វុង Gaemi ។

ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានវាយលុកទំនប់ទឹក និងទំនប់ធំៗជាច្រើនទីតាំងក្នុងប្រទេសចិន បង្កការជន់លិចផ្ទៃដីដំណាំតាមទូរទស្សន៍រដ្ឋ CCTV បានបញ្ចាក់ថាក្រសួងហិរញ្ញវត្ថុបានកំណត់ថវិកាចំនួន ២៣៨ លានយន់ (៣៣ លានដុល្លារអាម៉េរិក) សម្រាប់ការការពារគ្រោះមហន្តរាយ និងជំនួយកសិកម្មផ្សេងៗដល់ពលរដ្ឋដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់។

បើតាមអាជ្ញាធរចិនអាកាសធាតុប្រែប្រួលខ្លាំងបានប៉ះពាល់ដល់មនុស្សជិត ៩០,០០០ នាក់ ដោយបានបំផ្លាញផ្ទះប្រហែល ១,៤០០ខ្នង និងបានផ្តាច់ផ្លូវប្រមាណ ១,៣០០ ខ្សែ។ អាជ្ញាធរក្នុងតំបន់រងគ្រោះបានបន្តទៀតថាភ្លៀងធ្លាល់ពីរថ្ងៃបានបង្កើនកម្រិតនៃទន្លេ Juanshui ដោយបានបង្កឲ្យបាក់ទំនប់ចំនួនបី។

ការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងបានបោកបក់ផ្ទះសម្បែងនៅក្នុងខេត្ត Hunan ដោយបានសម្លាប់មនុស្ស ១៥ នាក់កាលពីថ្ងៃអាទិត្យ។ភ្លៀងធ្លាក់ខ្លាំងក៏បានវាយលុកខេត្តមួយចំនួនទៀត ដែលជំរុញឱ្យមន្រ្តីជំនាញចេញការព្រមាន និងធ្វើឱ្យផែនការសង្គ្រោះបន្ទាន់ភ្លាមៗ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង